Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ពន្យារពេល​ការហាមឃាត់​ពលរដ្ឋ​ខ្លួន ទៅកាន់​កូរ៉េខាងជើង​

spot_img

​ក្រសួងការបរទេស​អា​មេ​រិ​ក នៅ​ថ្ងៃទី​៣០​សីហា បានប្រកាស​ឱ្យដឹងពី​ការសម្រេច​ចិ​ត្ដ​ពន្យារពេល​បន្ថែម​១​ឆ្នាំ​ទៀត​ចំពោះ បទបញ្ជា​ហាមឃាត់​ពលរដ្ឋ​ប្រទេស​នេះ​ទៅកាន់​កូរ៉េខាងជើង ព្រោះ​បារម្ភ​មាន​ការចាប់​ឃាត់ខ្លួន​។​

អ្នក​ដំណើរ​ត្រៀម​ឡើង​យន្ដហោះ​របស់​ក្រុមហ៊ុន Air Koryo នៅ​ព្យុងយ៉ាង​

បទបញ្ជា​ហាមឃាត់​មុន​នោះ ត្រូវបាន​អនុវត្ដ​ន៍​ពីថ្ងៃ​ទី​១ ខែ​ក​ញ្ញ​ឆ្នាំ​២០១៧ ហើយនឹង​អស់​សុពលភាព​នៅ​ថ្ងៃទី​៣១ ខែសីហា​២០១៨​។​ប៉ុន្ដែ​ក្រសួងការបរទេស​អាមេរិក​បាន​ពន្យារពេល​បទបញ្ជា​ហាម ឃាត់​នេះ​ដល់​ថ្ងៃទី​៣១​សីហា​២០១៩ ព្រោះតែ​បារម្ភ​ចំពោះ​បញ្ហា​ពលរដ្ឋ​ប្រទេស​នេះ​អាច​ត្រូវ​ឃាត់ខ្លួន​រយៈពេល​វែង​នៅ កូរ៉េខាងជើង​។​

​ប្រការ​ដែល​គួរឱ្យកត់សម្គាល់​នោះ ហេតុការណ៍​នេះ​បាន​កើតឡើង​ចំពេល​ដែល​កិច្ចចរចា​អំពី​ដំណើរការ​រំសាយ នុយក្លេអ៊ែរ​វាង​ភាគី​ទាំងសងខាង​មាន​សញ្ញា​ជួប​ឧបសគ្គ ក្រោយ​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ដ្រ​រវាង​ប្រធានាធិបតី​អាមេរិក Donald Trump និង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-​នៅ​សិង្ហ​បុរី​។​

​ម្យ៉ាងទៀត​នៅ​អំឡុង​សប្ដាហ៍​កន្លងមក ប្រធានាធិបតី Trump ក៏បាន​ចេញ​បញ្ជា​ឱ្យ​លុបចោល​ភ្លាមៗ​ដំណើរ​ទស្សនកិច្ច​រប​ស់ ប្រមុខ​ការទូត Mike Pompeo ក្រោម​ហេតុផល​ថា ពុំទាន់​ឃើញ​មាន​សញ្ញា​រីកចម្រើន​គ្រប​គ្រាន់​ក្នុងការ​រំសាយ​អាវុធ​នុយ​ក្លេ​អ៊េ​រ របស់​កូរ៉េខាងជើង​៕
​សូ​យ​ន​

spot_img
×