Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោងការណ៍​វា​រី​អ​គ្គិ​ស​នី​ Nepal ​វេទនា​ហើយ ​ព្រោះ​ក្រុមហ៊ុន​ចិន​«​សុំ​រួចខ្លួន​»

spot_img

​តាម SCMP ក្រុមហ៊ុន​វិនិយោគ CWE នៅ​សប្ដាហ៍​នេះ​បានប្រកាស​ប្រាប់​មន្ដ្រី ​Nepal​ថា ពួកគេ​ចង់​ដកខ្លួន​ថយ​ពី​គម្រោង​វា​រី អគ្គិសនី​ West Seti 750 megawatt ព្រោះ​ពិនិត្យឃើញថា​វា​ពុំមាន​លទ្ធភាព​លើ​ផ្នែក​ហិរញ្ញវត្ថុ​ ទោះ​បី​ជា​ភាគី​ទាំ​​ងសងខាង​បាន​ចុះ​កិច្ចព្រមព្រៀង​សហ​ប្រតិបត្ដិការ​តាំងពី​៦​ឆ្នាំមុន​ម្ល៉េះ​។​

នាយក​រដ្ឋ​ម​ន្រី្ដ ​Nepal K.P Sharma Oli​និង​នាយករដ្ឋមន្ដ្រី​ចិន​នៅ​ក្រុង​ប៉េកាំង​

​គណៈកម្មាធិការ​វិនិយោគ Nepal ​ឱ្យដឹងថា កិច្ច​ព្រម​ព្រៀង​នេះ​ក៏ដូចជា ​MOU ឥឡូវ​នឹងត្រូវ​លុបចោល ទោះបីជា​ក្រសួង ហិរញ្ញវត្ថុ​និង​ក្រសួង​ថាមពល​បានស្នើ​សុំឱ្យ​បន្ថយ​ផលិតផល​អគ្គិ​សនី​ពី ​750 MW មក​នៅត្រឹម 600 MW ដោយ​ប្រើប្រាស់​ដើមទុន​ ១,២​ពាន់​លាន​ដុល្លារ​ដដែល​។ Nepal ​ក៏​អនុញ្ញាត​បន្ថែម​ពេល​ឱ្យ​ចិន​មាន​សិទ្ធិ​លក់​អគ្គិសនី​នេះ​ពី​១០​ឆ្នាំ​ឡើងដល់​១២​ឆ្នាំ ។​

​សក្ដានុពលភាព​វា​រី​អគ្គិសនី​របស់​ណេ​ប៉ាល់​ដែល​ប៉ាន់​ស្មា​នមាន 42.000 MW ត្រូវបាន​ចាត់ទុកជា​កូនសោ​ដើម្បី​បើកទ្វារ​ឱ្យ​ប្រ​ទេស​នេះ​ចេញ​ផុតពី​ភាពក្រីក្រ​៕
​លី​សា​

spot_img
×