Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Taiwan​នឹង​ប្រើប្រាស់​ភាសា​អង់គ្លេស​ធ្វើជា​ភាសាផ្លូវការ​

spot_img

Taiwan News បាន​ដកស្រង់​សម្ដី​មេដឹកនាំ​វិទ្យាស្ថាន​តៃវ៉ាន់ Lai Ching-te ឱ្យដឹងថា ចាប់ពី​ឆ្នាំក្រោយ​ទៅ តំបន់​ដែនដី​នេះ​នឹង​ចាប់ដំណើរការ​គោលនយោបាយ​យក​ភាសា​អង់​គ្លេសធ្វើជា​ភាសា​​ផ្លូវការ​ទី​២​ប​ន្ទាប់​ពី​ភា​សា​ចិន សំដៅ​គោលបំណង​ប្រកួតប្រជែង​អន្ដរជាតិ​។

Taiwan ​នឹង​ដំណើរការ​គោលនយោបាយ​ប្រើ​ភាសា​អង់គ្លេស​ជា​ភាសា​ទី​២

​លោក​Lai ឱ្យដឹងថា រដ្ឋអំណាច​នឹង​ឆ្ពោះទៅកាន់​គោល​ដៅ​ធ្វើ​ឱ្យ​តៃវ៉ាន់​ក្លាយជា​ដែនដី​ទ្វេ​ភាសា​។ ប​ច្ចុ​ប្បន្ន​នេះ​ស្ថាប័ន​អប់រំ​តៃវ៉ាន់​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ស្រាវជ្រាវ​អំពី​កម្ម​វិធី​និង​វិធានការ​អនុវត្តគោល​នយោបាយ​ថ្មី​នេះ​។​

​លោក​ឱ្យដឹងថា ពេល​នៅ​ធ្វើជា​ចៅហ្វាយក្រុង Tainan លោក​បាន​ចំណាយពេល​មួយ​ទសវត្ស​ដើម្បី​អនុវត្ត​ន៍គោលនយោបាយ ចាត់ទុក​ភាសា​អង់គ្លេស​ជា​ភាសាផ្លូវការ​ទី​២​សម្រាប់​ទីក្រុង​នេះ ហើយ​ត្រូវបាន​ពលរដ្ឋ​ក្នុង​តំបន់ទទួល​ស្វាគមន៍​។​តាម​លោក គោល​នយោបាយ​ថ្មី​នេះ​នឹ​ងជួយ​លុបចោល​របាំង​ភាសា​សម្រាប់​ពលរដ្ឋ​Taiwanពេល​ទៅ​រៀន​ឬ​រកស៊ី​ជាមួយ​បរទេស​៕
​លី​សា​

spot_img
×