Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Viber ទទួលបាន​ការកែប្រែ​ថ្មី​ជាមួយ​ការសន្ទនា​ល្បឿន​លឿន​អស្ចារ្យ​

spot_img

​ភ្នំពេញ​៖ កម្មវិធី​ផ្ញើ​សារ​សន្ទនា​ដ៏​ល្បីល្បាញ Viber នឹង​ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​បទពិសោធន៍​សន្ទនា ដ៏​ស្រស់ស្អាត និង​កាន់តែ​ភាពងាយស្រួល អស្ចារ្យ​ជាមួយ​ល្បឿន បញ្ជូន​និង​ទទួលបាន​សារ សន្ទនា​លឿន​ជាង​មុន​ពីរដង និង​មុខងារ បញ្ជាក់​អំពី​ស្ថានភាព​នៃ​ការបញ្ជូន​។​

​កម្មវិធី​ផ្ញើ​សារ​សន្ទនា​នាំមុខគេ Viber នឹង​ធ្វើ​ការកែប្រែ​នូវ​បទពិសោធន៍​សន្ទនា ដោយ​ផ្តល់​ជូន​អ្នកប្រើប្រាស់​ទាំង 1 ពាន់​លាន​នាក់​របស់​ខ្លួន​នូវ​សមត្ថភាព ក្នុង​ការផ្លាស់ប្តូរ​សារ​សន្ទនា​ក្នុង​ល្បឿន​លឿន ជាង​មុន​ពីរដង​។ លើសពីនេះទៅទៀត Viber នឹង​បញ្ចេញ​នូវ​ការ​រចនា​ម៉ូត​កម្មវិធី​ថ្មី​និង​មាន​ភាពប្រសើរ​ជាង​មុន ដើម្បី​អនុញ្ញាត​ឲ្យ​ការស​ន្ទនា​មាន​ល្បឿន​កាន់តែ​លឿន​និង​ផ្តល់​ជូន​នូវ​វេទិកា​សន្ទនា​ដែល​មិន​ត្រឹមតែ​មាន​ភាពងាយស្រួល​តែ​ក៏​ស្រស់ស្អាត​ផងដែរ​។​

តើ​អ្នក​មាន​ធ្លាប់​កំពុង​សន្ទនា​ជាមួយ​មិត្តភក្តិ​ម្នាក់ ហើយ​ឆ្ងល់​ថា​: តើ​គេ​មាន​បាន​បើក​មើល​សារ​របស់​ខ្ញុំ​ដែរឬទេ​? ហេតុអ្វី​បានជា​គេ​ចំណាយពេល​យូរ​ក្នុង​ការឆ្លើយតប​ម្ល៉េះ​? ឥឡូវនេះ Viber នឹង​ធ្វើឲ្យ​ការផ្ញើ​សារសន្ទនា​កាន់តែ​មានថេរ​វេលា​ដូច​ការ​សន្ទនា​ពិតៗ ធ្វើឲ្យ​អ្នក​កាន់តែ​មាន​ភាពងា​យ​ស្រួល​ក្នុង​ការទាក់ទង​ជាមួយ​មិត្តភក្តិ​ទាំងអស់ និង​គ្រប់គ្រង​កិច្ចសន្ទនា​ទាំងឡាយ ជាមួយ​ការផ្លាស់ប្តូរ​អេក្រង់​សន្ទនា​ថ្មី​របស់ Viber​។ ជា​ផ្នែក​មួយ​នៃ​ការកែប្រែ​ថ្មី​របស់ Viber ឥឡូវ​នេះ​អ្នកប្រើប្រាស់​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សហគមន៍ Viber ជាមួយ​ ៖

● សារ​សន្ទនា​កាន់តែ​លឿន​ជាង​មុន​: ឥឡូវនេះ អ្នកនឹង​អាច​ធ្វើការ​បញ្ជូន​សារសន្ទនា​កាន់តែ​លឿន​ជាង​មុន​ពី​រដង ដូចនេះ​កិច្ចសន្ទនា​របស់​អ្នក​នឹង​មាន​ភាពរលូន​កាន់តែខ្លាំង និង​បន្ត​ទៅ​មុខ​កាន់តែ​លឿន ហើយ​អ្នក​មិនចាំបាច់​ភ័យខ្លាច​ពី​ការរង់ចាំ​សារ​ដែល​មិន​មាន​ការឆ្លើយតប​ឡើយ​។​

● រូបតំណាង​ស្ថានភាព​នៃ​សារ​សន្ទនា​កាន់តែ​លឿន​: រូបតំណាង​ថ្មី​សម្រាប់​ស្ថានភាព​នៃ​ការបញ្ជូនសារ​នឹង​ឆ្លុះបញ្ចាំង​នូវ​ល្បឿន​កាន់តែ​លឿន​នៃ​ការបញ្ជូន​សារ​របស់​ពួកយើង​។ ឥឡូវនេះ អ្នក​នឹង​អាច​ឃើញ​កាន់តែ​លឿន​ថា​តើ​បុគ្គល​ដែល​អ្នក​បញ្ជូន​សារ​ទៅ​បាន​អាន​សារ​របស់​អ្នក​ឬ​អត់​។ ✓ មានន័យ​ថា​សារ​របស់​អ្នក​ត្រូវបាន​បញ្ជូន ✓ ✓ មានន័យ​ថា​សារ​របស់​អ្នក​ត្រូវបាន​បញ្ជូន​ដល់​ទូរស័ព្ទដៃ​របស់​បុគ្គល​ដែល​អ្នក​ផ្ញើ​ទៅ និង ✓✓ មានន័យថា​បុគ្គល​ម្នាក់​នោះ​បាន​អាន​សារ​របស់​អ្នក​។​

● ផ្ទាំង​សារ​សន្ទនា​កាន់តែ​ធំ​និង​ភ្លឺ​ជាង​មុន​: ដើម្បី​ផ្តោតអារម្មណ៍​និង​ការយកចិត្តទុកដាក់​ទៅលើ​មាតិកា​នៃ​កិច្ចសន្ទនា Viber នឹង​បង្ហាញ​នូវ​ផ្ទាំង​សារ​សន្ទនា​ដែល​មាន​ពណ៌​កាន់តែ​ភ្លឺ​និង​មាន​ទំហំ​កាន់តែ​ធំ​ជាង​មុន ដើម្បី​បង្ហាញឲ្យឃើញសារ​កាន់​តែ​ច្រើន​នៅលើ​អេក្រង់ និង​ផ្តល់​នូវ​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​ក្នុងការ​ឃើញ​បាន​កាន់តែ​ច្រើន​ក្នុង​មួយ​ពព្រិច​ភ្នែក​។​

● បទពិសោធន៍ GIF រូបភាព និង​វីដេអូ​កាន់តែ​ច្បាស់​និង​មុត​ថ្លា​: រូបភាព​មួយ​មាន​អត្ថន័យ​ស្មើ​មួយ​ពាន់​ពាក្យ ហើយ​នរណា​ដែល​មិន​ចូលចិត្ត​ចែករំលែក​រូបភាព​ជា​មួយ​មិត្តភក្តិ​និង​ក្រុម​គ្រួសារ​ក្នុង​កិច្ចសន្ទនា​នោះ​។ ឥឡូវនេះ នៅពេល​ដែល​អ្នក​ផ្ញើ​រូបភាព​និង​វីដេអូ អ្នកនឹង​ឃើញ​ពួក​វា​ក្នុង​រូបភាព​បង្រួម​ដែល​មាន​ទំហំ​កាន់តែ​ធំ​និង​មាន​គុណភាព​កាន់តែ​ខ្ពស់​នៅលើ​អេក្រង់​សន្ទនា​របស់​អ្នក​។​

​លើសពីនេះទៅទៀត Viber មាន​មុខងារ​ការពារ end-to-end encryption ធ្វើឲ្យ​វា​ជា​កម្មវិធី​ផ្ញើ​សារ​សន្ទនា​ដែលមាន​សុវត្ថិភាព​ជាង​គេ​បំផុត​។ អ្នកប្រើប្រាស់​អាច​ទុកចិត្តបាន​ថា​ពេល​ប្រើប្រាស់ Viber ទិន្នន័យ​និង​មាតិកា​នៃ​កិច្ចសន្ទនា​របស់​ពួកគេ​នឹង​មិន​ត្រូវបាន​ចែករំលែក​ជាមួយ​ភាគី​ទី​បី​ឡើយ ហើយ​សូម្បី​តែ Viber ខ្លួនឯង​ក៏​គ្មាន​សិទ្ធិ​ចូល​អាន​វា​បានដែរ – ផ្តល់ជូន​នូវ​ភាព​ឯកជន 100​ភាគរយ​។​

“​ការផ្តល់ជូន​នូវ​បទពិសោធ​ន៏​ទំនាក់ទំនង​ដ៏​ល្អ​អស្ចារ្យ​ទៅកាន់​មនុស្ស​រាប់រយ​លាន​នាក់​ដែល​ប្រើប្រាស់​កម្មវិធី Viber ជា​រៀងរាល់ថ្ងៃ គឺជា​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ពួក​យើង​តែង​ស្វែងរក​ការបង្កើត​ថ្មីៗ​។ ពួក​យើង​ចង់​ផ្តល់ជូន​អ្នក​ប្រើប្រាស់​របស់​យើង​នូវ​ការ​រចនា​ដ៏​ស្រស់ស្អាត​ប្លែក​ភ្នែក ដែល​មិន​ត្រឹមតែ​មើល​ទៅ​ល្អ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ដំណើរការ​ល្អ​ជាង​មុន​ផងដែរ​” និយាយ​ដោយ Ofir Eyal ដែល​ជា​អនុប្រធាន​កាន់កាប់​ផ្នែក​ផលិតផល​របស់ Viber​។ “​អ្វីៗ​ទាំងអស់​ដែល​ពួក​យើង​ធ្វើ​គឺ​ផ្តោត​ទៅ​លើ​របៀប​ដែល​ពួក​យើង​ទាក់ទង​គ្នា និង​ការតភ្ជាប់​ទំនាក់ទំនង​ជាមួយគ្នា​។ ឥឡូវនេះ មិន​ថា​អ្នកប្រើប្រាស់​មាន​ទីតាំង​នៅ​ទីណា​ក្នុង​ពិភពលោក ពួកគេ​នឹង​ទទួលបាន​នូវ​សេវាកម្ម​លឿន​បំផុត​រួមជាមួយ​បទពិសោធន៍​សន្ទនា​ដែល​ពោរពេញ​ដោយ​ភាពសប្បាយ​រីករាយ​និង​មាន​ភាពស្រស់ស្អាត​។​”

​បទពិសោធន៍​អេក្រង់​សន្ទនា​ដែលមាន​ល្បឿន​កាន់តែ​លឿន​មួយ​នេះ អាច​ប្រើប្រាស់​បាន​ទូ​ទាំង​សកលលោក​សម្រាប់​អ្នកប្រើប្រាស់ iPhone ហើយ​នឹង​ដាក់​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​នេះ​សម្រាប់​អ្នកប្រើប្រាស់ Android​។​

​ទទួលបាន​នូវ​បទពិសោធន៍​អេក្រង់​សន្ទនា​ថ្មី​និង​ប្លែក​ភ្នែក ជាមួយ​សារ​សន្ទនា​កាន់តែ​លឿន​នៅពេល​ដែល​អ្នក​ធ្វើ​បច្ចុប្បន្នភាព​នៃ​កម្មវិធី Viber ក្នុងថ្ងៃនេះ​: vb.me/52b34b

​អំពី Rakuten Viber : ​នៅឯ Rakuten Viber ពួកយើង​ភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស​។ មិន​ថា​ពួកគេ​ជា​នរណា ឬ​មក​ពី​ទីណា​ឡើយ​។ ក្រុម​អ្នក​ប្រើប្រាស់​ជុំវិញ​សកលលោក​របស់​ពួក​យើង​អាច​ប្រើប្រាស់​ចំណុច​ពិសេស​ជា​ច្រើន​រួម​មាន​ការ​សន្ទនា​មួយ​ទល់​មួយ វីដេអូ​ខ​ល ការសន្ទនា​ជា​ក្រុម និង​ការទទួលបាន​នូវ​ពត៌មាន និង​ការពិភាក្សា​អំពី​យីហោ​និង​តារា​ល្បីៗ​ដែល​ពួកគេ​ពេញចិត្ត​។ ពួកយើង​ធានា​អ្នកប្រើប្រាស់​កម្មវិធី​របស់​ពួកយើង​ជាមួយ​បរិយាកា​សដ៏​គួរឲ្យ​ទុកចិត្ត​និង​មាន​សេរី​ភាព​ក្នុង​ការចែករំលែក​អា​រម្ម​ណ៏​របស់​ពួកគេ​។​

https://www.viber.com/download/

Viber ជា​ផ្នែក​មួយ​នៃ Rakuten Inc. ដែលជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​លើ​លោក​ក្នុង​ផ្នែក​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត​និង​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេងៗ​។ វា​គឺជា​បណ្តាញ​ទំនាក់ទំនង​ផ្លូវការ​របស់ FC Barcelona និង​ជា​ដៃគូ​កម្មវិធី​ផ្ញើ​សារ​សន្ទនា​និង​ខ​ល​ផ្លូវការ​នៃ​ក្រុម Golden State Warriors​។​

​ចូលរួម Viber ថ្ងៃនេះ និង​រីករាយ​ជាមួយ​បទពិសោធ​ន៏​ទំនាក់​ទ​នង​ល្អ​ជាង​គេ​បំផុត​លើ​លោក​។ ​សម្រាប់​ព័ត៌មាន​បន្ថែម ទាក់ទង​ពួកយើង​នៅឯ media@viber.com៕ ដោយ ​៖​ កូឡាប​

spot_img
×