Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ប្រយុទ្ធ​២៥​គ្រឿង​និង​យន្ដហោះ​៣០​គ្រឿង​របស់​រុស្ស៊ី​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​

spot_img

​ទីភ្នាក់ងារសារព័ត៌មាន TASS ដែល​ដកស្រង់​ព័ត៌មាន​ពី​ក្រសួងការពារជាតិ​រុស្ស៊ី​នៅ​ថ្ងៃទី​៣០​សីហា​នេះ​ឱ្យដឹងថា នាវា​ប្រយុទ្ធ​លើ​ផ្ទៃ​ទឹក​និង​នាវាមុជទឹក​ចំនួន​២៥​គ្រឿង រួមជាមួយ​យន្ដហោះ​៣០​គ្រឿង ដោយ​រួមមាន​ទាំង​យន្ដហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ដ្រ​របស់​រុស្ស៊ី​នឹង​ចាប់​ផ្ដើមធ្វើ​សមយុទ្ធ​ពីថ្ងៃ​ទី​១-៩​កញ្ញា ។​

នាវា​ពិឃាត​មួយគ្រឿង​របស់​រុស្ស៊ី

​សមយុទ្ធ​នេះ​ប្រព្រឹត្តទៅ​នៅ​ខណៈពេលដែល​កើនឡើង​ភាព​តានតឹង​រវាង​រុស្ស៊ី​និង​លោកខាងលិច​ចំពោះ​ស្ថានការណ៍ សមរភូមិ​នៅ​ភាគ​ខាងជើង​រុស្ស៊ី​ដែល​កំពុងតែ​ក្ដៅគគុក​។​ប្រភពព័ត៌មាន​មួយ​ដឹងថា នៅ​ថ្ងៃទី​២៩​សីហា កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​បាន​បើក​ការវាយលុក​ទ្រង់ទ្រាយ​ធំ​មួយ​ដើម្បី​កម្ចាត់ទ័ព​ឧទ្ទាម​និង​ភេរវ​ករ​ឱ្យចេញ​ផុតពី​កំពែង​ចុង​ក្រោយនេះ​។​

​ក្នុងពេល​ជាមួយគ្នា​នោះ រុស្ស៊ី​កំពុង​ខ្វាយខ្វល់​ក្នុង​ការដែល​អាមេរិក​និង​សម្ព័ន្ធ​មិ​ត្ដ​ត្រៀម​ធ្វើការ​វាយប្រហារ​ដែនអាកាស​មួយ មកលើ​ស៊ី​រី​។​បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី Maria Zakharova ថ្លែង​ក្នុង​សន្និ​សីទ​សារព័ត៌មាន​ល្ងាច​ថ្ងៃទី​៣០​សីហា​នេះ គឺ​អាមេរិក​និង​សម្ព័ន្ធមិត្ត​អាច​ចំណាយពេល​តែ​២៤​ម៉ោង​ប៉ុណ្ណោះដើម្បី​បើក​ការវាយប្រហារ​មកលើ​ស៊ី​រី​៕

​លី​សា​

spot_img
×