Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​លួច​លុយ​ភ្ញៀវ ពេល​ចូល​ម៉ាស្សា លើក​ទី​១០ នៅ​ស្រុក​មុខកំពូល​

spot_img

​​កណ្ដាល ៖ ​ជនសង្ស័យ​ប្រុស ស្រី​ចំនួន​៤​នាក់​ក្នុងនោះ​មាន​ថៅកែ​ម៉ាស្សា​ផងដែរ ដែល​បាន​រួមគំនិត​គ្នា​លួច​លុយ​ភ្ញៀវ ពេល​ចូល​ទៅ​ម៉ាស្សា នៅក្នុង​ហាង​ម៉ាស្សា​របស់​ខ្លួន​នោះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​មុខកំពូល​ចាប់​ឃាត់ខ្លួន​បាន​កាលពី​ព្រឹក ថ្ងៃទី​៣០​ខែ​សីហា​ឆ្នាំ​២០១៨​នេះ ដោយ​យោង​ទៅ​តាម​ពាក្បបណ្ដឹង របស់​ជន​ង​គ្រោះជា​ម្ចាស់​លុយ​។​

លោក​ព្រុំ សំណាង អធិការ​ប៉ូលិស​ស្រុក​មុខកំពូល បានអោយដឹងថា ករណី​អំពើ​(​លួច​លុយ​នេះ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​១៩​ខែ​សីហា​ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​យប់ នៅ​ចំណុច​បន្ទប់​​ផ្ទះជួល របស់​ឈ្មោះ​ផន វិសាល ហៅ​តុ​ភូមិ​ព្រែក​តា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។​ ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ​សាន រិទ្ធី​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល​មុខរបរ​លក់ដូរ​។​

លោក​អធិការ​ប៉ូលិស​ស្រុក​មុខកំពូល បាន​បន្តទៀតថា ចំពោះ​ជនសង្ស័យ​ចំនួន​៤​នាក់​ ៖ ១-​ឈ្មោះ​ទូច ស្រី​ណា​ភេទ​ស្រី អាយុ​១៨​ឆ្នាំ នៅ​ភូមិ​គង​ជ័យ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្ត​កំពង់ចាម​ ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រែក​តា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល​មុខរបរ​បុគ្គលិក​ម៉ាស្សា​(​ឃាត់ខ្លួន​) ។​ ២.​ឈ្មោះ​ផេង ស្រី​ណុ​ច ភេទ​ស្រី អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​អណ្ដូង​តា​សី ឃុំ​ព្រៃ​ធ្លាក់ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រែក​តា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល មុខរបរ​បុគ្គលិក​ម៉ាស្សា​(​ឃាត់ខ្លួន​) ។ ៣.​ឈ្មោះ​តុ​ន មេត្តា ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ព្រៃកប្បាស ឃុំ​ព្រៃ​កប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ស្នាក់​នៅ​ជួល​ផ្ទះ​បើក​កន្លែង​ម៉ាស្សា នៅ​ភូមិ​ព្រែក​តា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល មុខរបរ​ថៅកែ​ម៉ាស្សា​(​ឃាត់ខ្លួន​) និង​ទី​
៤.​ឈ្មោះ ផន វិសាល ហៅ​តុ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ក្រូច ឃុំ​ព្រៃ​កប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ស្នាក់នៅ​ផ្ទះជួល​បើក​កន្លែង​ម៉ាស្សា ភូមិ​ព្រែក​តា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល មុខរបរ​ថៅកែ​ម៉ាស្សា​(​ឃាត់ខ្លួន​) ។

វត្ថុតាង​ចាប់​ ៖

១.​ប្រាក់រៀល​៣០០០០០០​រៀល របស់​ជនរងគ្រោះ​
២.​ប្រាក់​ដុល្លា​៩០០​ដុល្លារ​របស់​ជនរងគ្រោះ​

ចំពោះ​សម្ភារ​បាត់បង់​រួមមាន​ ៖

១.​ប្រាក់រៀល​២០០០០០០​រៀល​របស់​ជនរងគ្រោះ​។​

លោក​អធិការ​បន្ត​ទៀត​ថា កន្លងមក​ជនសង្ស័យ​ឈ្មោះ ផន វិសាល​ហៅ​តុ និង​ឈ្មោះ​តុ​ន មេត្តា បាន​មក​ជួល​ផ្ទះ​ឈ្មោះ ផល្លី នៅ​ភូមិ​ព្រែក​តា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល បើក​កន្លែង​ម៉ាស្សា ដោយ​មាន​បុគ្គលិក​ស្រី​ចំនួន​២​នាក់ គឺ​ជនសង្ស័យ​ឈ្មោះ​ផេង ស្រី​ណុ​ច និង​ឈ្មោះ​ទូច ស្រី​ណា ឯ​ម្នាក់​ទៀត​ឈ្មោះ ស្រី​ល​ក្ខ័ ជា​ប្រពន្ធ របស់​ជនសង្ស័យ​ឈ្មោះ​ផន វិសាល ហៅ​តុ រស់នៅ​រកស៊ី​កន្លែង​នោះ​។​

​តាម​ចម្លើយ​សារភាព​ពី​ជនសង្ស័យ ឈ្មោះ​ផេង ស្រី​ណុ​ច ថា​ខ្លួន​បាន​ទទួល​ការណែនាំ ពី​ជនសង្ស័យ​ឈ្មោះ​ផន វិសាល ហៅ​តុ និង​ជនសង្ស័យ តុ​ន មេត្តា ជា​ថៅកែ​ឲ្យធ្វើតាម​ពួកគេ ត្រូវ​ឲ្យ​ភ្ញៀវ​ដោះ​សម្លៀក​បំពាក់​ចេញ ទុក​តែ​ខោ​លី​អូ និង​ឲ្យ​ស្លៀក​កន្សែងពោះគោ ហើយ​ឲ្យ​ភ្ញៀវ​ដេក​ផ្គាប់​មុខ ដើម្បី​ធ្វើ​ម៉ាស្សា ចំណែក​ខោអាវ​ភ្ញៀវ​ត្រូវ​យក​ទៅ​ទុក នៅលើ​ទូ​ផ្ដៅ​ចុងជើង​ជិត​បង្អួច លួចលាក់​ដែល​ជនសង្ស័យ ធ្វើ​សម្រាប់​តែ​លួច​លុយ​របស់​ភ្ញៀវ ដែល​ជា​ជនរងគ្រោះ​។​

លោក​អធិការ​បន្ត​ទៀត​ថា ដោយ​កន្លង​មក​កន្លែង​ម៉ាស្សា​ខាងលើនេះ ពួក​ជនសង្ស័យ​នេះ​ធ្លាប់បាន ធ្វើ​សកម្មភាព​លួច​ប្រាក់ ជនរង​គ្រោះ​ជា​ហូរហែរ បាន​ចំនួន​១០​លើក​មក​ហើយ​។​

លុះដល់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​ជាង​១០​យប់ ជនសង្ស័យ​ឈ្មោះ​ផន វិសាល ហៅ​តុ កំពង់​អង្គុយ​ក្នុង​បន្ទប់​ជាមួយ​ប្រពន្ធ ក៏​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក់​ហ្សូ​មមើ​ចូលមក​ម៉ាស្សា ដោយ​ហៅ​ជនសង្ស័យ​ឈ្មោះ​ទូច ស្រី​ណា ឲ្យ​ម៉ាស្សា​នៅ​ជិត​បន្ទប់​ជនសង្ស័យ​ឈ្មោះ​ផន វិសាល ហៅ​តុ​។ ឃើញ​ដូចនេះ​ជនសង្ស័យ​ឈ្មោះ ផន វិសាល និង​ឈ្មោះ​តុ​ន មេត្តា បានធ្វើ​សកម្មភាព​លួច​យក​សោ​ម៉ូតូ ជនរងគ្រោះ​ដែល​ទុក​ក្នុង​ហោប៉ៅ​ខោ​លើ ទូ​ផ្ដៅ​តាម​បង្អួច​លួចលាក់ ដែល​ជនសង្ស័យ​បាន​ធ្វើ​ទុក មកចាក់​កែបម៉ូតូ​ជន​រងគ្រោះ រួច​លួច​យក​លុយ​ជនរងគ្រោះ​ចំនួន​៨០០​ដុល្លារ និង​ប្រាក់​រៀល​ចំនួន​២៨០០០០០​រៀល​។ បន្ទាប់​មក​ជនសង្ស័យ​ទាំង​២​នាក់ បាន​យក​សោ​ម៉ូតូ​ទៅ​ទុក​ក្នុង​ហោប៉ៅ​ខោ ជនរងគ្រោះ​វិញ​។​

មួយសន្ទុះ​ក្រោយមក​ជនរងគ្រោះ បាន​ចេញពី​បន្ទប់​ម៉ាស្សា​រួច ជិះ​ម៉ូតូ​ទៅ​បាត់​តែម្ដង​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨​នេះ ជនរងគ្រោះ គាត់​បាន​មកប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​អញ្ចាញ រួច​ចុះ​ទៅដល់​កន្លែងកើតហេតុ ទើប​ជនសង្ស័យ​ឈ្មោះ​ផន វិសាល និង​តុ​ន មេត្តា បាន​យក​ប្រាក់​ចំនួន​៩០០​ដុល្លារ និង​ប្រាក់​រៀល​ចំនូ​ន​៣០០០០០០​រៀល មក​ប្រគល់ឲ្យ​មក​សមត្ថកិច្ច​វិញ​។​

តាម​សំណូមពរ​របស់​ជនរ​ង​គ្រោះ សុំ​ប្រាក់​របស់​ខ្លួន​ចំនួន​៩០០​ដុល្លារ និង​ប្រាក់​រៀល​៣០០០០០០​រៀល ដែល​សមត្ថកិច្ច​យើង​ដកហូត​បាន ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​វិញ​។​ ចំពោះ​ប្រាក់​បាត់បង់​ចំនួន​២០០០០០០​រៀល សូម​ឲ្យ​សមត្ថកិច្ច​ជួយ​ដោះស្រាយ​តាម​ច្បាប់​។​

នៅ​ថ្ងៃ​ដដែល​ម៉ោង​៩​ព្រឹក​នេះ សមត្ថកិច្ច​បាន​នាំ​ខ្លួជន​សង្ស័យ​ទាំង​៤​នាក់ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×