Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​ជាមួយនឹង​វត្ថុតាង​គ្រឿងញៀន និង​បក្ខពួក​ម្នាក់​ទៀត រត់គេចខ្លួន​

spot_img

​កណ្តាល ​៖ នគរបាល​ស្រុក​ស្អាង បាន​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​)​ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់ រួម​ជាមួយនឹង​វត្ថុតាង​គ្រឿងញៀន និង​បក្ខពួក​ម្នាក់​ទៀត រត់គេចខ្លួន នៅ ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ១០ នៅ​ចំណុច​ភូមិ ព្រែក​ក្រាញ់ ឃុំ ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​កម្លាំង​ប៉ុស្តិ៍​នគរបាល​ព្រែក​អំបិល បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​២​នាក់ ឈ្មោះ ញៀន សំរិត ហៅ មិ​ត ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នេសាទ​ត្រី ទីលំនៅ​បច្ចុប្បន្ន​ភូមិ កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល (​ឃាត់ខ្លួន​) និង​ឈ្មោះ អាន ហ៊​ត​លី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល (​គេចខ្លួន​)​។​

វត្ថុតាង​ចាប់យក បាន​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​៤​កញ្ចប់​តូច ។​

​ប្រភព​ដដែល​បាន​បន្តថា នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ ។ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ព្រែក​អំបិល បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ជនសង្ស័យ​ឈ្មោះ ញៀន សំរិត បាន​រកឃើញ​ម្សៅ​ក្រាម​ព​ណ៍ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១​កញ្ចប់​តូច នៅ​នឹង​ខ្លួន រួច​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង បញ្ជូនមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​អំបិល ដើម្បី​សាកសួរ ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ ញៀន សំរិត បាន​សារភាព​ថា គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១​កញ្ចប់​តូច​នេះ ជា​របស់​ឈ្មោះ អាន ហ៊​ត​លី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ នៅ​ភូមិ​កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង បាន​ឲ្យ​ខ្លួន យក​គ្រឿងញៀន​(​ម៉ា​ទឹកកក​) ទៅឲ្យគេ នៅ​ភូមិ​ព្រែក​ក្រាញ់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ក្នុងតម្លៃ ៤​ម៉ឺន​រៀល ។ នៅវេលា​ម៉ោង ១២​និង​៣០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដ៏​ដែល ដោយ​ទទួល​បាន​ការឯកភាព​ពី​លោក លា​វ ស្រេង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កណ្តាល អនុញ្ញាតឲ្យ​ធ្វើ​ការត្រួត​ពិនិត្យ​ឆែកឆេរ​លំនៅដ្ឋាន​ឈ្មោះ អាន ហ៊​ត​លី នៅ​ភូមិ​កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ដោយ​មាន​ការចូលរួម​ពី​លោក​មេ​ភូមិ​កូន​ជ្រែ សមត្ថកិច្ច​នគរបាល បាន​ធ្វើ​ការត្រួតពិនិត្យ​រកឃើញ​ម្សៅ​ក្រាម​ពណ៌ ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ៣​កញ្ចប់​តូច នៅក្នុង​លំនៅដ្ឋាន​ឈ្មោះ អាន ហ៊​ត​លី ។​

បច្ចុប្បន្ន​ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×