Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជានេសា​ទ​បារាំង​និង​អង់គ្លេស​វាយប្រហារ​គ្នា​លើ​សមុទ្រ​ក្នុងការ​ដណ្ដើម​លៀស​សមុទ្រ​

spot_img

​បណ្ដា​នាវា​នេសាទ​អង់គ្លេស​និង​បារាំង​បាន​ផ្ទុះឡើង​នូវ​ការប៉ះទង្គិច​យ៉ាងខ្លាំង​ក្លា​មួយ​ផ្ដើមចេញពី​ការដណ្ដើម​លៀស​សមុទ្រ នៅ​តំបន់​ច្រក​សមុទ្រ​ជាប់​ប្រទេស​ទាំងពីរ​ជិត​ឈូង​សមុទ្រ​Seine​។​

​​ទិដ្ឋភាព​នៃ​ការវាយប្រហារ​គ្នា​រវាង​នាវា​ន​សាទ​អង់គ្លេស​និង​បារាំង

តាម​AFP​នៅ​ថ្ងៃទី​៣០​សីហា​នេះ​ឱ្យដឹងថា មាន​នាវា​នេសាទ​បាង​រាំង​៥០​គ្រឿង​បាន​ហ៊ុមព័ទ្ធ​និង​វាយលុក​ទៅលើ​នាវា​នេសាទ​៥​គ្រឿង​របស់​អង់គ្លេស ខណៈពេលដែល​នាវា​អង់គ្លេស​ទាំងនោះ​បានធ្វើកា​រ​នេសាទ​នៅ​តំបន់​សមុទ្រ​សម្បូរ​ទៅដោយ​លៀស​សមុទ្រ​(scallop) នៅ​ជិត​ឈូង​សមុទ្រ​Seine ។​

​រដ្ឋមន្ដ្រី​បរិស្ថាន​អង់គ្លេស Michael Gove និយាយថា បណ្ដា​នាវា​នេសាទ​អង់គ្លេស​កំពុង​ធ្វើ​នេសាទ​ខុសច្បាប់​។​

​តាម​រូបភាព​ដែល Channel France 3 Normandie ទូរទស្សន៍​ថត​បាន បានបង្ហាញ​ឱ្យឃើញ​នាវា​ទាំងសងខាង​បាន​បើ​កបំ​បុក​គ្នា ហើយ​មាន​នាវា​យ៉ាងតិច​៣​គ្រឿង​បាន​ធ្លុះធ្លាយ​។​ប្រជា​នេសាទ​បារាំង​នូវបាន​គប់​គ្រាប់បែក​ផ្សែង​ទៅលើ​នាវា​អង់គ្លេស និង​ស្រែកជេរ​ខ្លាំងៗ​ថែមទៀត​។​

​ព្រោះតែ​កម្លាំង​ខ្សោយ​ជាងគេ ទើប​នាវា​អង់គ្លេស​ទាំងនោះ​បាន​ដកថយ​ចេញពី​តំបន់​នោះ​។​យ៉ាងណាក្ដី​ពុំមាន​អ្នករងរបួស​ក្នុង​ព្រឹ​ត្ដិ​ការណ៍​នេះ​ទេ​។​

​តាម Reuters ភាព​តានតឹង​រវាង​ប្រជា​នេសាទ​អង់គ្លេស​និង​បារាំង​អូសបន្លាយ​១៥​ឆ្នាំ​ហើយ ត្រូវបាន​គេ​និយម​ហៅថា​«​សង្គ្រាម​លៀស​សមុទ្រ​»៕
​លី​សា​

spot_img
×