Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល មាន​ឆន្ទៈ​ក្នុង​ការទប់ស្កាត់ បង្ការ និង​បង្ក្រាប លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​

spot_img

​​ភ្នំពេញ​៖ នា​ល្ងាច​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​វេទិកា​អន្តរ​សាសនា​ថ្នាក់ជាតិ នៅ​កម្ពុជា​លើក​ទី​២ ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ពិព័រណ៍​កោះ​ពេជ្រ​។​

​តាមរយៈ​ការវាយតម្លៃ​ប្រចាំឆ្នាំ អំពី​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​លើ​ពិភពលោក​នោះ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​ផ្ដល់​ចំណាត់ថ្នាក់​លេខ​២ ជូន​ប្រទេស​កម្ពុជា ដែល​គ្មាន​ការជួញដូរ​មនុស្ស​នៅលើ​ពិភពលោក ខណៈ​រាជរដ្ឋាភិបាល​មាន​ឆន្ទៈ​យ៉ាង​ពិតប្រាកដ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យបាន​ទាំងស្រុង​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា តាម​ការវាយតម្លៃ​ប្រចាំឆ្នាំ នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក កម្ពុជា​មិន​ដែល​ធ្លាក់​ដល់ លេខ​៣​នោះទេ ប៉ុន្តែ​ឥឡូវនេះ​បាន​ឈរ​នៅ​លេខ​២​នេះ ប៉ុន្មាន​ឆ្នាំ​មកនេះ ពី​ឆ្នាំ បី​ឆ្នាំ​ចុងក្រោយ​នេះ ដែល​នេះ​ជា​មោទកភាព​របស់​យើង​ដែរ ហើយ​ប្រហែលជា​យើង​ខិតខំ ប៉ុន្ដែ​មិន​ទាន់​ដឹង​ថា​ប៉ុន្មាន​ឆ្នាំ​ទៀត ទើប​បាន​លេខ​១​នោះទេ​។​

​សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍ថា ចំណាត់ថ្នាក់​លេខ​រៀង​នេះ សម្រាប់​ចំណាត់ថ្នាក់​លេខ​១ គឺជា​ប្រទេស​ដែល​គ្មាន​អំពើ​ជួញដូរ​មនុស្ស សម្រាប់​ចំណាត់ថ្នាក់​លេខ​២ គឺជា​ប្រទេស​ដែល​មាន​ការជួញដូ​រម​នុស្ស​តិចតួច ហើយ​រាជរដ្ឋាភិបាល មាន​ឆន្ទៈ​ក្នុង​ការទប់ស្កាត់ បង្ការ និង​បង្ក្រាប និង​សម្រាប់​ចំណាត់ថ្នាក់​លេខ​៣ គឺជា​ប្រទេស​ដែល​មាន​ការជួញដូ​រម​នុស្ស ហើយ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ ក្នុង​ការទប់ស្កាត់ បង្ការ និង​បង្ក្រាប​។ សម្រាប់​ការវាយតម្លៃ​នេះ គឺជា​មុខមាត់​ប្រទេស​កម្ពុជា ហើយ​កាលណា​ដែល​កម្ពុជា ប្រឆាំង​ការជួញដូរ​មនុស្ស​បាន​ខ្លាំងក្លា នោះ​គេ​ចាត់ទុកថា កម្ពុជា ជា​ប្រទេស​មួយ​ដែល​បាន​ផ្ដល់​តម្លៃ​ជីវិត​មនុស្ស ហើយ​អ្វីៗ​នឹង​អភិវឌ្ឍន៍​បន្ថែមទៀត ដែល​នេះ​ជា​លក្ខ​ខណៈ​មួយ សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​។ វា​ត្រូវ​តែមាន​ការចូលរួម និង​ការគាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ដូច្នេះ​វេទិកា​អន្ដរ​សាសនា​ថ្នាក់​ជាតិ​នៅ​កម្ពុជា លើក​ទី​២​នេះ គឺ​ពិតជា​មាន​សារសំខាន់​ណាស់ ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស ដែល​កំពុងតែ​កើតមាន​ជា​បន្ដបន្ទាប់ ចំពោះ​ប្រជាជន​កម្ពុជា និង​មនុស្សជាតិ​គួរឲ្យ​បារម្ភ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×