Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន បង្ក​គ្រោះថ្នាក់​ចរាចរ រវាង​ម៉ូតូ​និង​រថយន្ត បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​

spot_img

​កណ្ដាល ៖ មាន​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​ម៉ូតូ​និង​រថយន្ត បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ នៅត្រង់​ចំណុច​ផ្លូវលំ​បំបែក​ជា​បួន (​ផ្លូវ​រទេះភ្លើង​ចាស់​) ស្ថិតនៅ​ភូមិ​ត្រពាំង​ទួល ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល នៅវេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ ។​

​មន្ត្រី​នគរបាល​ចរាច​រណ៍​ស្រុក​អង្គស្នួល​បានឲ្យដឹងថា ជនរងគ្រោះ​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ វ៉ិត ផល ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជន​ជាតិ​ខ្មែរ ទីលំនៅ​ភូមិ ត្រពាំង​ក្រឡាញ់ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​​លេខ កណ្ដាល 1J-0545 ។ ចំណែក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ធុន​ធំ ប្រភេទ​រថយន្ត​បែន ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-0056 ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​បាត់​) ។​

​ប្រភព​ដដែល​បន្តថា នៅ​មុនពេល​កើតហេតុ សាក្សី​បាន​ឃើញ​រថយន្ត​ខាងលើ​បើក​ដោយ​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ត្រង់​ផ្លូវបំបែក​ជា​បួន ក៏​មាន​ម៉ូតូ​មួយគ្រឿង​ទៀត​ជិះ​ដោយ​ជនរងគ្រោះ​ខាងលើ ធ្វើដំណើរ​ដោយ​ល្បឿន​លឿន អក​ហ្ស៊័​រ​ជាមួយនឹង​រថយន្ត ក៏​ចាប់​ហ្វ្រាំង បណ្ដាលឲ្យ​ដួល​ខ្ទាតចូល​ទៅ​ក្រោម​កង់​រថយន្ត​ផ្នែក​ខាងមុខ ត្រូវ​រថយន្ត​កិន​ស្លាប់​ភ្លាមៗ​តែម្ដង ។ ចំណែកឯ​អ្នកបើកបរ​រថយន្ត បាន​ទុក​រថយន្ត​របស់​ខ្លួន​ចោល រួច​រត់គេចខ្លួន​បាត់​ស្រមោល ។​

ក្រោយពី​មាន​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើការ​ពិនិត្យ វាស់វែង​កន្លែងកើតហេតុ រួច​កសាង​ឯកសារ​ដកហូត​យក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ចំពោះ​សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ប្រគល់ ទៅ​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។​

តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនា​ញ​បានឲ្យដឹងថា ករណី​នេះ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត បើក​ក្នុង​ល្បឿន​លឿន​នៅ​ផ្លូវ​បំបែក ខ្វះ​ការប្រុងប្រយ័ត្ន ។ ចំណែក​ម៉ូតូ​បើក​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន មិន​មើល​អំពី​ស្ថានភាព​ផ្លូវ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×