Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​កែទម្រង់​គណៈរដ្ឋមន្ដ្រី ប្ដូរ​ថ្មី​រដ្ឋមន្ដ្រី​៥​នាក់​

spot_img

​នៅ​ថ្ងៃទី​៣០​ខែសីហា ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in បាន​ដំណើរ​ផ្លាស់ប្ដូរ​មុខតំណែង​រដ្ឋមន្ដ្រី​ចំនួន​៥​។​ឧត្ដមសេនីយ៍​Jeong Kyeong-doo ត្រូវបានតែងតាំង​ជា​រដ្ឋមន្ដ្រី ក្រសួងការពារជាតិ ឥស្សរជន​ខាង​នីតិបញ្ញត្ដិ Yoo Eun-hae ត្រូវបានតែងតាំង​ជា​រដ្ឋមន្ដ្រីក្រសួង​អប់រំ សមាជិក​ការិយាល័យ​កម្មសិទ្ធិបញ្ញា​កូរ៉េខាងត្បូង​Sung Yun-mo ត្រូវបានតែងតាំង​ជា​រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម ពាណិជ្ជកម្ម​និង​ថាមពល​។​

​រដ្ឋមន្ដ្រីក្រសួង​ការពា​ជាតិ​ទើបត្រូវ​បានតែងតាំង ឧត្ដមសេនីយ៍ Jeong Kyeong-doo

​អតីត​អនុ​រដ្ឋមន្ដ្រីក្រសួង​ពលកម្ម Lee Jae-kap ត្រូវបានតែងតាំង​ជា​រដ្ឋមន្ដ្រីក្រសួង​ពលកម្ម​ហើយ​ឥស្សរជន​នយោបាយ​ម្នាក់ទៀត​មកពី​គណបក្សកាន់អំណាច Jin Sun-mee ត្រូវបានតែងតាំង​ជា​រដ្ឋមន្ដ្រីក្រសួង​យេនឌ័រ​និង​គ្រួសារ​។​

​នៅ​ថ្ងៃ​ដដែល​នេះ ប្រធានាធិបតី​កូរ៉េខាងត្បូង​ក៏បាន​តែងតាំង​លោក Lee Seok-soo ធ្វើជា​អ្នកដឹកនាំ​ការិយាល័យ​សម្របសម្រួល​និង​រៀបចំ​ផែនការ​ចំណុះ​ស្នងការ​ចារកម្ម​ជាតិ​៕
​សូ​យ​ន​

spot_img
×