Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៣០​សីហា ស្លាប់​៤​នាក់ របួស​១២​នាក់ ខណៈ​រយៈពេល​៣០​ថ្ងៃ ស្លាប់​១២០​នាក់​

spot_img

​ភ្នំពេញ ៖ យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៨​លើក​(​យប់​៣​លើក​) បណ្តាលឲ្យ​ស្លាប់ ៤​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់ ១០​នាក់​(​ស្រី​១​នាក់​) មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៣​នាក់​(​យប់​១​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៧​គ្រឿង រថយន្ត​តូច ៤​គ្រឿង រថយន្ត​ធំ ៥​គ្រឿង ។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី ល្បឿន ២​លើក​(​ស្លាប់​២​នាក់​) មិន​ប្រកាន់​ស្តាំ ២​លើក មិន​គោរព​សិទ្ធិ ៣​លើក​(​ស្លាប់​១​ម្នាក់​) កត្តា​យាន ១​លើក​(​ស្លាប់​ម្នាក់​) ។ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៦​លើក ផ្លូវ​ខេត្ត ២​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ២​លើក រថយន្ត​តូច ២​លើក រថយន្ត​ធំ ៤​លើក ។ ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​បន្ទាយមានជ័យ ២​លើក ស្លាប់​២​នាក់​(​ស្រី​ម្នាក់​) របួស​៣​នាក់​(​ស្រី​ម្នាក់​) កំពង់ស្ពឺ ១​លើក ស្លាប់​ម្នាក់ របួស​២​នាក់ និង​ខេត្ត​ព្រះសីហនុ ១​លើក ស្លាប់​ម្នាក់ របួស ២​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៣០ គឺ​ថ្ងៃ​ទី​១-៣០ ខែ​សីហា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២៥២​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១២០​នាក់ របួស​សរុប ៣២៦​នាក់ របួសធ្ងន់ ២១៤​នាក់ របួសស្រាល ១១២​នាក់ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×