Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ហិង្សា ក្មេងស្ទាវ​២​នាក់ ប្រយុទ្ធ​គ្នា ឈាន​ដល់​កើត​ឃាតកម្ម ចាក់​ដោយ​កាំបិត​ផ្លែ​ស្រួច បណ្តាលឲ្យ​ស្លាប់​ម្នាក់​

spot_img

​ខេត្ត​ព្រៃវែង ៖ ផ្ទុះ​ហិង្សា ឈាន​ដល់​កើត​ឃាតកម្ម ចាក់​ដោយ​កាំបិត​ផ្លែ​ស្រួច បណ្តាលឲ្យ​ស្លាប់ គ្រា​កំពុងធ្វើដំណើរ​តាមផ្លូវ ផ្តើមចេញ​ពី​ទំនាស់​សម្តី​ក្នុង​វង់​ផឹកស៊ី ហើយ​ជនដៃដល់ លប​ស្ទាក់​ចាំ​ផ្លូវ ចាក់​សម្លាប់​ជនរងគ្រោះ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​និង​៥០​នាទី នៅ​ចំណុច​ផ្ទះ​ឈ្មោះ ខាត់ សួង ភេទ​ប្រុស អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងឈួក ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ជា​ផ្ទះ​លក់​ស៊ុប​មាន​ការផឹកស៊ី​។​

​ក្នុង​ពេល​ផឹកស៊ី ក្នុង​កន្លែង​កើត​ហ​តុ មាន​មនុស្ស​ចំនួន ៣​នាក់ ១.​ឈ្មោះ​ខាត់​សួង​(​ជា​ម្ចាស់ផ្ទះ​) ២. ឈ្មោះ ផៃ ឆាយ ភេទ​ប្រុស​អាយុ ៣៧​ឆ្នាំ (​ជា​ជនសង្ស័យ​) ៣.​ឈ្មោះ ទូច ពេជ្រ ភេទ​ប្រុស​អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ (​ជនរងគ្រោះ​) ។​ ពួកគេ មាន​ការផឹកស៊ី​ទាស់​ពាក្យសំដី ហើយ​បាន​ប្រតាយប្រតប់​គ្នា​នៅពេលនោះ ម្ចាស់ផ្ទះ​បាន​ឃាត់​បំបែក​គ្នា​ទៅ​។​

ក្រោយមក​ឈ្មោះ ស៊ុំ រតនៈ ភេទ​ស្រី អាយុ ៤៤​ឆ្នាំ (​ត្រូវ​ជា​បងថ្លៃ​ជង​គ្រោះ​) បាន​ជិះ​ម៉ូតូឌុប​ប្អូន​យក​ទៅ​ផ្ទះ លុះ​មកដល់​ចំណុច ផ្លូវ​បត់​ចូល​ផ្ទះ​ជនរងគ្រោះ ជនសង្ស័យ ពួនស្ទាក់​តាមផ្លូវ បាន​ទាញ​ជនរងគ្រោះ​ទម្លាក់​ពីលើ​ម៉ូតូ រួច​យក​កាំបិត​ចិតបន្លែ ចាក់​ចំ​លើ​ដើមទ្រូង​ផ្នែក​ខាងឆ្វេង ១​កន្លែង បណ្តាលឲ្យ​ស្លាប់​។​

​ក្រោយ​កើតហេតុ​ភ្លាមៗ​បង្ក​ឲ្យ​ផ្អើល​ឆោឡោ​អ្នកភូមិ សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ចាប់​ជនដៃដល់​បាន​ភ្លាមៗ​ផងដែ ។ ក្រោយពី​ចាប់ខ្លួន​ជនដៃដល់​បាន​នាំ​ទៅ​សាកសួរ នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ស្រុក​ព្រះស្តេច ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×