Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឹះស្ថាន សហគ្រាស រោងចក្រ ទាំងអស់ ត្រូវ​អនុញ្ញាត​ឱ្យ​កម្មករ​ឈប់​សម្រាក​៣​ថ្ងៃ ដោយ​បើកប្រាក់​ឈ្នួល សម្រាប់​បុណ្យ​ភ្ជុំ​បិណ្ឌ​

spot_img

​ភ្នំពេញ​ ៖ ក្រសួង​ការងារ បាន​ចេញ​សេចក្តីជូនដំណឹង​ដោយ​ស្នើ​ឱ្យ​ម្ចាស់​សហគ្រាស រោងចក្រ និង​គ្រឹះស្ថាន​ទាំងអស់ ដែល​ស្ថិត​ក្នុង​ដែន​អនុវត្ត​ច្បាប់​ស្តីពី​ការងារ ត្រូវ​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត បាន​ឈប់សម្រាក់​ចំនួន​៣ និង​បើកប្រាក់​ឈ្នួល​មុន សម្រាប់​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ខាងមុខនេះ​។​

​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តា​ល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨​បានឲ្យដឹងថា យោង​តាម​ច្បាប់​ស្តីពី​ការឈប់​បុណ្យ ដែល​ត្រូវ​មាន​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​២០១៨ និង​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ក​ម្មករ និយោជិត ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ម្ចាស់ និង​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ត្រូវ​អនុវត្ត​ដូចតទៅ​៖១៖ អនុញ្ញាត​ឱ្យ​កម្មករ និយោជិត​ទាំងអស់​របស់​ខ្លួន ឈប់សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ក្នុងកំឡុងពេល​បី​ថ្ងៃ គឺ​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨​។ ២៖ ខិតខំ​រៀបចំ​បើក​ប្រាក់​ឈ្នួល​កម្មករ និយោជិត​ឱ្យបាន​មុន​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​។ បើ​ពុំមាន​លទ្ធភាព​បើក​ប្រាក់​ឈ្នួល​ទាន់ពេល​ទេ សូម​អនុញ្ញាត​ឱ្យ​កម្មករ និយោជិត​ទទួលបាន​ប្រាក់​បុរេនិទាន​យ៉ាងតិច​៥០​ភាគរយ មុន​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×