Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី «US Open» រង​ការរិះគន់ បន្ទាប់​បង្គាប់​កីឡាការិនី​ម្នាក់​ដែល​ពាក់​អាវ​ខុស ឲ្យ​ប្តូរ​មក​ខាង​ត្រូវ​វិញ​នៅលើ​ទីលាន (​វីដេអូ​)

spot_img

​ក្រុមមន្ត្រី​នៅក្នុង​ព្រឹត្តិការណ៍ «US Open» ត្រូវបាន​មហាជន​ដែលមាន​ការហួសចិត្ត​ដាក់ឈ្មោះ​ឲ្យ​ថា «​អ្នក​ប្រកាន់​ភេទ​» បន្ទាប់ពី​បាន​ផ្តល់នូវ​ការរំលោភបំពាន​ច្បាប់​មួយ ដល់​កីឡាការិនី Alize Cornet ដោយ​ឲ្យ​ស្លៀកពាក់​ត្រឹមត្រូវ​ឡើងវិញ ក្នុងករណី​នាង​ពាក់អាវ​ខាង​ខុស នៅលើ​ទីលាន​ប្រកួត ។​

​កីឡាការិនី​សញ្ជាតិ​បារាំង​រូបនេះ ដែល​កំពុង​ប្រឈមមុខ​ជាមួយ​កីឡាការិនី​ស្វី​ស នាង Johanna Larsson នៅក្នុង​ទីក្រុង New York បាន​កំពុង​វិលត្រឡប់​ទៅកាន់​ទីលាន​ប្រកួតវីញ បន្ទាប់ពី​សម្រាក​ឲ្យ​ត្រជាក់​ខ្លួន​រយៈពេល​ខ្លី ដោយសារ​រង​ទទួល​ពី​សីតុណ្ហភាព​ឡើង​ខ្ពស់​ពេក នៅពេលនោះ នាង​បង្ហាញ​ធ្វើ​ឲ្យ​គេ​កត់សម្គាល់​ឃើញថា អាវ​របស់​នាង​ត្រូវបាន​ពាក់​បញ្ច្រាស (​ខ្នង​ត្រឡប់​ទៅខាង​មុខ​) ។ ងាកខ្លួន​ចេញពី​ការ​តាម​ចាប់​របស់​កាមេរ៉ា​តាម​ប្រមាញ់ Cornet បាន​លាត់​អាវ​ឡើង និង​បង្វិល​វា​ឲ្យ​ត្រឹម​ត្រូវបាន ។​

​យោងតាម​ច្បាប់​សមាគម​ន៍​កីឡា​តិ​ន្និ​ស​ពិភពលោក នោះ​កីឡាការិនី​ទាំងអស់ ពុំ​អាច​ផ្លាស់ប្តូរ​សម្លៀកបំពាក់រ​បស់​ពួកគេ ខណៈ​កំពុង​ស្ថិតនៅលើ​ទីលាន​ប្រកួត​ទេ បើទោះបី​បុរស​អាច​ធ្វើបាន ដែល​នាំ​មនុស្ស​ចូលរួម​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម រិះគន់​ច្បាប់​នេះ​ថា​គួរ​ឲ្យ​អស់សំណើច និង​«​អ្នក​ប្រកាន់​ភេទ​» ៕​ ចន្ទី (ladbible)

spot_img
×