Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​អះអាងថា នគរបាល​បាន​ផ្ទុះអាវុធ​ប្រមាណ​១០​គ្រាប់ ដើម្បី​បំបែក​អំពីហិង្សា​រវាង​ជន​ជា​តិ​ចិន​២​ក្រុម​វាយតប់​គ្នា​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​រស់នៅ​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ បាន​អះអាង​ថា កាលពី​យប់​ម៉ិញ​នេះ មាន​ជនជាតិ​ចិន​ចំនួន​២​ក្រុម​ផ្សេង មាន​គ្នា​ប្រមាណ ៣០​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ចុះបង្ក្រាប​។ ព្រម​ជាមួយគ្នានេះ សមត្ថកិច្ច ក៏​បាន​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ដើម្បី​បំបែកហ្វូង​ជនជាតិ​ចិន ទាំងនោះ បន្ទាប់ពី​ពួកគេ​បាន​ប្រើ​ហិង្សា​វាយ​ទាត់ធាក់​គ្នា ហើយ​បាន​តដៃ ចំពោះ​វត្តមានរបស់​សមត្ថកិច្ច កាលពី​ពាក់កណ្តាល​អាធ្រា​ត្រ ថ្ងៃទី​២៩ ខែ​សីហា ឈានចូល​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨​។

​ជម្លោះ​ខាង​លើ​នេះ កើតឡើង​នៅ​ចំណុច​ឆ្នេរ​អូរ​ឈើទាល ក្បែរ​ផែ​ទូក​ទេសចរណ៍ ស្ថិតក្នុង​សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

ទាក់ទង​បញ្ហា​នេះ មន្ត្រី​នគរបាល​មូលដ្ឋាន​ឲ្យដឹងថា ជម្លោះ​វាយ​ទាត់​ធាក់​គ្នា រវាង​ជនជាតិ​ចិន ២​ក្រុម​ផ្សេង​គ្នា ដែល​មន្ត្រី​នគរបាល ឈាន​ដល់​ផ្ទុះ​អាវុធ​បំបែកហ្វូង ព្រោះ​ជនជាតិ​ចិន​ទាំងនោះ បាន​បង្ក​ហិង្សា​បណ្តាលឲ្យ​រងរបួសស​ម​ត្ថ​កិច្ចនគរ​បាល​ម្នាក់​។​

មន្ត្រីនគរបាល​មិន​បង្ហាញ​អត្តសញ្ញាណ​ដដែល បាន​បន្តថា ក្រុម​ជនជាតិ​ចិន ដែល​ឈ្លោះទាស់ទែង​គ្នា​នោះ គឺ​ពួកគេ​មិន​ខ្លាចញញើត ចំពោះ​វត្តមាន របស់​កម្លាំង​សមត្ថកិច្ច​នោះទេ​។​

យ៉ាងណា​ក៏ដោយ​ចុះ ពេល​ចុះ​អន្តរាគមន៍​បំ​បែកជ​ម្លោះ​ហិង្សា​នោះ កម្លាំង​នគរបាល ខេត្ត​ព្រះសីហនុ មិន​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ណា​ម្នាក់ រវាង​គូភាគី​ទំនាស់​ទាំង​ពីរ​ក្រុម​នោះទេ​។​

ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែងកើតហេតុ ដែល​មាន​ជនជាតិ​ចិន ២​ក្រុម​ឈ្លោះ​គ្នា បាន​រិះគន់ ចំពោះ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ ថា​មាន​ភាពកម្សោយ និង​មិន​ហ៊ាន​ចាប់​ខ្លួន​ជនជាតិ​ចិន​ទាំង​នោះ​ទេ​។​

ពួក​គេ​ពោល​ចំអក​ថា សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ហាក់​មិន​អាច​គ្រប់គ្រង​អំពើហិង្សា ដែល​ជនជាតិ​ចិន​ទាំង​២​ក្រុម បង្ក​ជម្លោះ​នោះ​ទេ​៕ ដោយ​៖ ដែន សីមា​

 

spot_img
×