Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខាង​ស្រី​ថើប​ត្រចៀក​ខ្លាំងពេក ដល់​ថ្នាក់​ខាង​ប្រុស​ត្រូវ​ចូល​…​ពេទ្យ (វីដេអូ)

spot_img

បុរស​សញ្ជាតិ​ចិន​ម្នាក់ បាន​ទៅ​កាន់​មន្ទីរពេទ្យ​ក្រោយបេល​លោក​រង​ការឈឺចាប់​នៅ​ត្រចៀក​យ៉ាងខ្លាំង ព្រោះតែ​សង្សារ​បាន​ថើប​ត្រចៀក​ខ្លាំងៗ​មុន​នោះ ។​

​ហេតុការណ៍​នេះ​កើតឡើង​គ្រា​គូស្នេហ៍​វ័យក្មេង​១​គូ​នេះ​រួមគ្នា​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​នា​ទីក្រុង Chang Sha ខេត្ត​ហ៊ូ​ណាន ប្រទេស​ចិន ។ ពេល​ទៅដល់​មន្ទីរពេទ្យ បុរស​រូប​នេះ ប្រាប់​គ្រូពេទ្យ​ថា ខ្លួន​មាន​ការ​ចុកចាប់​ត្រង់​ត្រចៀក​យ៉ាងខ្លាំង

​បុរស​រូប​នេះ ត្រូវ​ធ្លុះ​ក្រដាស​ត្រចៀក ក្រោយ​ការ​ថើប​ខ្លាំងៗ​របស់​សង្សារ​។​

​ដំបូង​អ្នក​ទាំង​ពីរ អល់អែក​ពុំ​ហ៊ាន​ប្រាប់​ពេទ្យ​ពី​មូលហេតុ​ដែល​កើតមុន​នោះ អាច​បណ្តាល​ឲ្យ​បុរស​នេះ​ឈឺ​ត្រចៀក ប៉ុន្តែ​ក្រោយ​ពេទ្យ​ប្រាប់ថា នេះ​ជា​រឿង​សំខាន់ ជួយ​ឲ្យ​ការព្យាបាល ឆាប់​ជា​សះស្បើយ​នោះ​ទើប​ភាគី​ស្រី​សារភាពថា ហេតុការណ៍​នេះ​កើតឡើង​បន្ទាប់ពី​នាង​បានថើ​ម​ខ្លាំងៗ​លើ​… ត្រចៀក​របស់​សង្សារ​ខ្លួន ។​

​ក្រោយ​ការពិនិត្យ​គ្រូពេទ្យ​ពិតជា​ស្រឡាំងកាំង ព្រោះ​ពុំ​នឹកស្មានថា ការ​ថើប​របស់​នារី​នេះ​អាច​ធ្វើឲ្យ​ធ្លុះ​ក្រដាស​ត្រចៀក​របស់​សង្សា​រ​បាន ។ គេ​ក៏​ធ្វើការ​ដេរ​ផ្ជិត​មុខរបួ​សនៅ​ក្រដាសត្រចៀក ហើយ​ផ្តល់​ការ​ដាស់តឿន ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច កុំ​តាម “​កំហឹង​” នៃ​… ។​

​ក្រុមគ្រូពេទ្យ​ពោលថា គ្រោះ​ថ្នាក់​ក្នុង​រឿង “​ស្នេហា​” ច្រើន​មែន តែ​ករណី​នេះ​ប្រហែល​ជា​លើក​ទី​១​ហើយ ៕ លី​សា​

spot_img
×