Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​២​នាក់​ទៅ​ស្ទួចត្រី​រអិល​ជើង​ធ្លាក់​ចូល​ទឹក​បណ្តាលឱ្យ​លង់ទឹក​ស្លាប់​ទាំង​២

spot_img

​ខេត្ត​កំពង់ចាម ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បានឱ្តដឹងថា នី​ថ្ងៃទី​៣០​សីហា​២០១៨ វេលា​ម៉ោង​១៥ ​មាន​ករណី​​លង់​ទឹក បណ្តាលឱ្យ​ស្លាប់​ក្មេងប្រុស​២​នាក់​នៅ​ចំណុច​មាត់​ទន្លេ​មេគង្គ​ភូមិ​ទូ​រី​លើ ឃុំព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ​។​

​ក្មេង​ទាំង​២​នាក់​ឈ្មោះ ណុ​ច វ៉ាន់ណៃ ភេទ​ប្រុស អាយុ​៩​ឆ្នាំ​ ​និង​ឈ្មោះ ណុ​ច សុវណ្ណ​ណែ​ត ភេទ​ប្រុស អាយុ​៧​ឆ្នាំ​ជនរងគ្រោះ​ទាំង​២​រស់នៅ​ភូមិ​ទូ​រី​លើ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​។ មូលហេតុ ក្មេង​ទាំង​២​នាក់​ទៅ​ស្ទួចត្រី​នៅ​ទីនោះ​ហើយ​ក៏​រអិល​ជើង​ធ្លាក់​ចូល​ទឹក​បណ្តាលឱ្យ​ស្លាប់​តែ​ម្តង​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×