Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ចេះតែ​លឺ​សម្លេង​ថ្ងូរ​យំ​ពីក្រោម​ដី គាត់​ក៏​ស្វែងរក​មើល ទើប​ដឹងថា​វា​ជា​… (វីដេអូ)

spot_img

​កាលពី​ព្រឹក​មួយ បុរស​ម្នាក់​ឈ្មោះ Vadim Rustam បានលឺ​សម្លេង​ស្រែកយំ​គួរឲ្យ​អាណិ​តរបស់​ឆ្កែ​​អនាថា​មួយ​ក្បាល​នៅ​បរិវេណ​ផ្ទះ​របស់​គាត់​។ គាត់​ក៏​បាន​ស្វែងរក​វា ប៉ុន្តែ​រក​មិន​ទាន់​ទាល់តែសោះ​។​

​ប្រហែលជា ២​ថ្ងៃ​កន្លង​ផុត​ទៅ គាត់​នៅ​តែ​លឺ​សម្លេង​ថ្ងូ​រយំ និង​ព្រូស ហើយ​គាត់​ក៏​គិត​ថា អាចមាន​អ្វី​ ​មិន​ស្រួល​កើតឡើង​ហើយ ដូច្នេះ​គាត់​ក៏​បន្ត​ស្វែងរក​តាម​សម្លេង​នោះ រហូត​បាន​ដឹងថា មាន​ឆ្កែ​មួយ​​យំ​ចេញ​ពី​ក្រោម​ដី ក្នុង​បរិវេណ​ផ្ទះ​គាត់​។​

​លោក Vadim បានដឹងថា មាន​ឆ្កែ​មួយ​ក្បាល​ជាប់​នៅ​ក្រោម​ឥដ្ឋ​នៅក្នុង​ទីធ្លា​មុខ​ផ្ទះ​គាត់​។ គាត់​បាន​សុំ​ឲ្យ​មន្ត្រី​មូលដ្ឋាន​ជួយ​សង្គ្រោះ​វា ប៉ុន្តែ​ពួកគេ​មិន​អើពើ​សោះ ដូច្នេះ​គាត់​សម្រេចចិត្ត​ធ្វើ​វា​​ដោយ​ខ្លួនឯង​។​

​គាត់​បាន​សម្រេចចិត្ត​គាស់​ឥដ្ឋ​នៅមុខ​ផ្ទះ​ចេញ​ជា​ច្រើន​ដុំ និង​បាន​កាយ​បារ​ខ្សាច់​ចេញ​យ៉ាងច្រើន ទើប​គាត់​បាន​ឃើញ​ឆ្កែ​មួយ​ក្បាល​នៅ​ក្នុង​នោះ ហើយ​ឆ្កែ​នោះ​កំពុងតែ​មាន​ផើម​ទៀតផង​។​

​ឆ្កែ​នោះ​បាន​ធ្លាក់​ចូល​ក្នុង​រន្ធ​ដៅ នៅពេល​នាងរ​ត់​នៅ​ម្តុំ​ផ្ទះ​គាត់ ហើយ​នាង​ត្រូវបាន​ក្រុមកម្មករ​ ​សាង​សាង​មិន​អើពើ ហើយ​ថែមទាំង​ជួសជុល និង​ក្រាល​ឥដ្ឋ​លើ​រូង​របស់​នាង​ទៀត​។​

​បើ​តាម​វីដេអូ ឆ្កែ​នោះ​ហាក់​សប្បាយចិត្ត​ណាស់ នៅពេល​បាន​បុរស​ខាងលើ​ជួយសង្គ្រោះ​នាង​ឲ្យចេញ​មកក្រៅ ប៉ុន្តែ​ជា​សំណាង​មិនល្អ នាង​បាន​រលូត​​កូន​ទៅ​ហើយ ដោយសារតែ​នាង​មិន​មាន​អាហារ និង​ទឹក​ផឹក​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​៕ សុភ័ក្ត្រ

​ប្រភពៈ Good Times​

spot_img
×