Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់​! នារី​ម្នាក់​រត់​ទាំង​កាយ​អាក្រាត​ល្វែងលើ ខណៈ​ព្យាយាម​គេចខ្លួន​ពី​ជន​ចាប់​ប៉ុនប៉ង​រំលោភ​បូក​ ​ដែលប៉ូលីសបាញ់សម្លាប់ (វីដេអូ)

spot_img

​ប៉ូលីសនៅក្នុងប្រទេសហ្វីលីពីន ​បាន​កំពុង​ល្បាត​នៅ​ផ្លូវ Payatas កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ (៣០ សីហា​) នៅពេលនោះ ពួកគេ​ក៏បាន​ប្រទះ​នឹង​ស្ត្រី​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​អាក្រាត​ល្វែងលើ ខណៈ​ស្រែក​ហៅរក​ជំនួយ​សង្គ្រោះ​យ៉ាង​ត្រដាបត្រដួស ។​

​ប៉ូលីស​បាន​ឆ្លើយតប​យ៉ាង​លឿន ហើយ​បានដឹងថា ស្ត្រី​នោះ​កំពុង​រត់គេច​ចេញពី​ពួក​ជន​តាម​ប៉ុនប៉ង​រំលោភ​នាង ។​

​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា នាង​កំពុង​ដើរ​តាមផ្លូវ Madjaas នៅពេលនោះ ស្រាប់​តែមាន​បុរស​២​នាក់ បានមក​ពាំង​ផ្លូវ​នាង ហើយ​ស្រែក​ឡើង​ថា «​ប្លន់ៗ​» ។​

​ដោយ​ពុំមាន​លុយ​១​កាក់​១​សេន​នៅក្នុង​ខ្លួន ផ្តល់​ឲ្យ នាង​ក៏បាន​សុំ​អង្វរ​ពួកវា ។​

​នាង​បាន​ប្រាប់​ប៉ូលីស​ថា​៖ «​ខ្ញុំ​បាន​សុំ​អង្វរ​បុរស​២​នាក់​នោះ ដោយ​និយាយថា ខ្ញុំ​ពុំមាន​លុយ​ទេ សូម្បី​តែមួយ​សេន​នៅ​នឹង​ខ្លួន ខ្ញុំ​អ្នកក្រ ខ្ញុំ​រត់​ចេញពីផ្ទះ ដោយ​គ្មាន​លុយ​ជាប់​មកជា​មួយ​ទេ​» ។​

​ប៉ុន្តែ នាង​បាន​និយាយថា ជនសង្ស័យ​ទាំង​២​នេះ ពុំបាន​លើកលែង​ឲ្យ​នាង​ទេ ដោយ​ម្នាក់​ក្នុងចំណោម​ពួកគេ បាន​យក​កាំភ្លើងខ្លី​ភ្ជង់​នាង និង​បង្ខំ​ឲ្យ​នាង​ឡើង​ជិះ​ម៉ូតូ ដែល​បាន​បណ្តាល​ឲ្យ​នាង​ត្រូវរបួស​ជើង ។​

​បុរស​ម្នាក់​បាន​ទៅ​មើល​កន្លែងកើតហេតុ និង​បាន​រាយការណ៍​ពី​សកម្មភាព​ចាប់ពង្រត់​នេះ​យ៉ាង​លឿន ទៅដល់​អាជ្ញាធរ​ក្នុង​តំបន់ ។​

​ប៉ូលីស​បាន​រកឃើញ​ជ​ន​សង្ស័យ​ទាំងពីរ កំពុង​លាក់​ខ្លួ​នៅក្នុង​ទី​ងងឹត​មួយ នៃ​ជា​តំបន់​វាលស្មៅ ទីកន្លែង​ដែល​ជនរងគ្រោះ​ត្រូវបាន​អូស​ចូល​មុននេះ ។​

​ការផ្ទុះអាវុធ​ដាក់គ្នា​បាន​ផ្ទុះឡើង​មួយ​ប្រាវ ដែលជា​លទ្ធផល បណ្តាល​ឲ្យ​ជន​ប៉ុនប៉ង​រំលោភ​ទាំងពីរ​ស្លាប់​នៅនឹងកន្លែង ។​

​ប៉ូលីស​ប៉ុស្តិ៍ Batasan បាន​លើកទឹកចិត្ត​សាធារណជន ឲ្យ​ខ​ល​ទៅកាន់​ពួកគេ​តាមរយៈ​លេខ 931-7870 សម្រាប់​ស្ថានការណ៍​បន្ទាន់ ៕ ឧត្តម (untvweb)​

spot_img
×