Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​គ្រប់គ្រង​សហគ្រិន និង​ផ្ដួចផ្ដើម​ឲ្យ​ស្ដ្រី​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក រស់ ផា​រិទ្ធ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ខេត្ត​ជំរុញ​ចលនា​ភូមិ​១​ផលិតផល​១​ខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​សុក្រ ០៥​រោច ខែ​ស្រាពណ៌ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ OVOP NIPTICT និង​CIESF ដែល​បាន​សហការ​រៀបចំ​នូវ​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​គ្រប់គ្រង​សហគ្រិន និង​ផ្ដួចផ្ដើម​ឲ្យ​ស្ដ្រី​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា នៅក្នុង​ខេត្ត​ស្វាយរៀង នាពេលនេះ ។ ហើយ​លោក​អភិបាលរង​ខេត្ត ក៏​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា តាមរយៈ​វគ្គ​បណ្ដាល​នេះ នឹង​ផ្ដល់​នូវ​វិភាគទាន​ដ៏​សំខាន់​ក្នុង​ការចូលរួមចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស ជា​ពិសេស​ស្ត្រី តាមរយៈ​ការពង្រឹង​សមត្ថភាព​ផ្នែក​មូលដ្ឋានគ្រឹះ និង​ជំនាញ​បច្ចេកវិទ្យា សម្រាប់​ការរីកចម្រើន​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន ។​

លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​​​គ្រប់គ្រង​សហគ្រិន និង​ផ្ដួចផ្ដើម​ឲ្យ​ស្ដ្រី​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង​។​

​ពិធី​នេះ​ក៍​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​លោក​​បណ្ឌិត សួង ណ​យ អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១​ផលិតផល​១ និង​លោក FUSE Makoto ប្រធាន​គម្រោង​របស់​អង្គការ Cambodia International Education Support Foundation (CIESF) ។​

​លោករ​ស់ ផា​រិទ្ធ បាន​មានប្រសាសន៍​បន្ត​ទៀតថាៈ តាង​នាម​លោក ម៉ែន វិបុល អភិបាលខេត្ត លោក​សូម​ស្នើ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ត្រងត្រាប់​ស្ដាប់​នូវ​គ្រប់​បទឧទ្ទេសនាម​របស់​គ្រូឧទ្ទេស និង​វាគ្មិន​ទាំងអស់ នៃ​វគ្គ​បណ្តុះបណ្តាល​នៅ​ពេល​នេះ ព្រមទាំង​ត្រូវ​ចូលរួម​ពិភាក្សា និង​សួរដេញដោល​ឲ្យបាន​ផុសផុល​ក្នុង​ក្របខ័ណ្ឌ​នៃ​ប្រធានបទ​នៅថ្ងៃនេះ ដើម្បី​ស្វែងយល់ និង​ចាប់យក​ចំណុច​គន្លឹះ​សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​កិច្ចការងារ ក៏ដូចជា​មុខរបរ និង​អាជីវកម្ម​របស់​ខ្លួន ឲ្យ​កាន់តែ​មាន​ភាព​ជោគជ័យ និង​រីកចម្រើន​ថែម​ទៀត​។​

សូមបញ្ជាក់​ផងដែរ​ថា ៖ ​វគ្គ​បណ្ដុះប​ណ្ដា​ល​នេះ​សហការ​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១​ផលិតផល​១ (OVOP) វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) និង​អង្គការ CIESF និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ និង​បុគ្គលិក នៃ​អង្គភាព​ទាំងបី លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត លោក​អភិបាល​ក្រុង ស្រុក ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត លោក លោកស្រី​ជា​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​ខេត្ត​ជំរុញ​ចលនា​ភូមិ​១​ផលិតផល​១ តំណាង​អាជីវករ ពាណិជ្ជករ សិ​ប្បករ និង​តំណាង​សហគមន៍​កសិកម្ម​ក្នុង​ខេត្ត ៕​​ វ៉ៃកូ​

spot_img
×