Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាប់​អាក្រក់ និង​របប​អាហារ​ទាំងនេះ អាច​ធ្វើឲ្យ​អ្នក​រស់នៅ​មិន​បាន​យូរ​នោះទេ​

spot_img

​ទម្លាប់​ប្រចាំថ្ងៃ និង​របប​អាហារ​ដែល​អ្នក​ទទួល​ទាន​រាល់​ថ្ងៃ​អាច​ប៉ះពាល់​ទៅដល់​ការរស់នៅ​របស់​អ្នក​។ បើ​អ្នក​ទទួល​អាហារ​ផ្តល់​សុខភាព​ល្អ អ្នក​នឹង​អាច​រស់នៅ​បាន​អាយុ​វែង ហើយ​អាហារ​មួយចំនួន​​នឹង​មិន​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​នោះ​ទេ​។​

​ប្រសិន​ជា​អ្នក​មិន​ចង់​មាន​អាយុ​ខ្លី​ទេ អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ទម្លាប់​ទាំងឡាយ​ខាងក្រោម​នេះ​៖

1. សាច់ អ្នក​មិនគួរ​ញ៉ាំ​ច្រើន​ហួសកំណត់​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នកលើស​ជា​តិខ្លាញ់ ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នក​ខ្លាំងណាស់ គឺ​គ្រោះ​ថ្នាក់​គ្រប់ផ្នែក​តែ​ម្តង​។​

2. អាហារ​បំពង បើ​អ្នក​ពិសារ​ច្រើន អ្នក​នឹង​អាច​ប្រឈមមុខ​នឹង​ជំងឺមហារីក​មុនគេ មិន​ថា​មហារីក​ផ្នែក​ណា​ទេ អ្នក​សុទ្ធតែ​ងាយ​ជួបប្រទះ​ទាំងអស់​។ ដូចនេះ មិន​ថា​អ្នក​ឃ្លាន​ញ៉ាំ​យ៉ាងណាទេ មិនគួរ​បរិភោគ​ច្រើន​ឡើយ​។​

3. នៅពេល​ដែល​អ្នក​ចម្អិន​ម្ហូប អ្នក​ត្រូវ​តែ​បើក​ម៉ាស៊ីនប៊ឺត​ផ្សែង​ទាំងនោះ​ចេញ​ឲ្យអស់​ពី​ផ្ទះបាយ​អ្នក ព្រោះ​ផ្សែង​ទាំងនោះ​ប្រៀបដូចជា​ផ្សែង​បារី ដែល​អាច​ឆក់យក​ជីវិត​អ្នក​គ្រប់ពេល​។​

4. បើ​អ្នក​តែងតែ​ចូល​គេង​យប់​ជ្រៅ ហើយ​គេ​មិន​គ្រប់ អ្នកនឹង​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង ខ្យល់គរ ឬ​ធាត់​ជាដើម​។ ដូចនេះ មិន​ថា​ការងារ​អ្នក​កម្រិតណា​ទេ អ្នក​គួរតែ​គេង​ឲ្យ​គ្រប់ម៉ោង ទើប​អាច​ថែរក្សា​សុខភាព​បានល្អ​។​

5. ទឹក គឺ​សំខាន់​ជាទី​បំផុត​សម្រាប់​មនុស្ស​គ្រប់គ្នា ព្រោះ​បើ​បុគ្គល​ម្នាក់​ខ្វះ​ជាតិ​ទឹក នោះ​នឹង​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ខ្ពស់​។ ដូចនេះ មិន​ថា​អ្នក​រវល់​យ៉ាងណាទេ អ្នក​គួរតែ​ពិសារ​ទឹក​ឲ្យបាន​ច្រើន​។​

6. អ្នក​មិន​គួរគេង​ក្នុងបន្ទប់​ងងឹតលេង​ទូរស័ព្ទ​ឡើយ ព្រោះ​វា​មិន​ត្រឹមតែ​អាច​ប៉ះពាល់​ដល់​ភ្នែក​អ្នក ថែម​ទាំង​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទៀតផង​។ ដូចនេះ អ្នក​គួរតែ​បិទ​ទូរស័ព្ទ​មុនពេល​ចូល​គេង​ចំនួន​កន្លះ​ម៉ោង​៕ សុភ័ក្ត្រ

​ប្រភព​៖ flashsante.info

spot_img
×