Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​កាត់ទោស​ឧក្រិដ្ឋជន បង្ខំ​ឲ្យ​ក្មេង​ពុំទាន់​ពេញវ័យ ធ្វើ​ស្រីពេស្យា ជាប់ពន្ធនាគារ​ជាង ៤ ទសវត្សរ៍​

spot_img

​ជនជាប់ចោទ Brock Franklin អាយុ​៣១​ឆ្នាំ បាន​ត្រូវ​ក្រុម​ចៅក្រម​ចោទប្រកាន់​ទោស​ចំនួន ៣០ ក្នុងនោះ​មានទោស​បង្ខំ​ក្មេង​ពុំទាន់​ពេញវ័យ​ធ្វើ​ស្រីពេស្យា រំលោភ​ផ្លូវភេទ និង​ចាប់ជំរិត​។​

ជន​ជាប់ Brock Franklin

​តាម​របាយការណ៍​ដាក់បន្ទុក Brock Franklin បាន​ចាប់ជំរិត​ក្មេងស្រី និង​ស្ត្រី រួច​បង្ខំ​ពួកគេ​ឲ្យ​ធ្វើ​ស្រីពេស្យា​។ បើសិន​ពុំ​ធ្វើតាម​ពួកគេ​នឹង​ត្រូវធ្វើ​ទារុណកម្ម​លើ​រាងកាយ​។ Brock Franklin ត្រូវបាន​ចោទប្រកាន់ថា ជា​មេក្លោង​នៃ​ក្រុម​បក្ស​ជួញដូរ​មនុស្ស ហើយ​ត្រូវបាន​ចោទប្រកាន់​ទោស​តាំងពី​ឆ្នាំ ២០០៥​។​

​ស្ថាប័ន​អយ្យការ បាន​លើកឡើងថា ជនល្មើស​ប្រើប្រាស់​គ្រឿងញៀន និង​អំពើហិង្សា​ដើម្បី​កៀប​បង្ខំ​ក្មេងស្រី​ទាំងនោះ​។ វា​ក៏​តែង​ចាប់បង្ខំ​ពួកគេ​ឲ្យ​រួមភេទ​ជាមួយ​ខ្លួន និង​បង្ហោះ​រូបភាព​ជួញដូរ​ផ្លូវភេទ​តាម​អន​ឡាញ​ផងដែរ​។ ជនរងគ្រោះ ៥​រូប បាន​ស្ម័គ្រចិត្ត​សហការ​ដើម្បី​ចោទប្រកាន់​ទោស Brock Franklin ព្រមទាំង​បក្សពួក​របស់​វា​។​

​តាម Jannis Teres នៃ​ការិយាល័យ​អគ្គ​អយ្យការ រដ្ឋ Colorado ឲ្យ​ដឹងថា ជនល្មើស​រូបនេះ អាច​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល​ដល់​ទៅ ៤៧២​ឆ្នាំ ហើយ​នេះ​ជា​ទោសទណ្ឌ​ជាប់ពន្ធនាគា​រវែង​បំផុត​សម្រាប់​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុ​ស្ស​៕​

spot_img
×