Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​អាជីវកម្ម ប្រសិនបើ​រក​ឃើញ​ម្ចាស់​អាជីវកម្ម ឃុបឃិត ជាមួយ​អ្នក​ប្រើប្រាស់ ឬ​ចែកចាយ​គ្រឿងញៀន ក្នុង​ទីតាំង​របស់​ខ្លួន​

spot_img

​ភ្នំពេញ​៖ ព្រឹក​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​កិច្ចប្រជុំ​ស្តីពី ការណែនាំ និង​ការលុបបំបាត់​ការប្រើប្រាស់ ការជួញដូរ និង​ការ​ចែកចាយ​គ្រឿងញៀន តាម​បណ្តាល​ក្លឹប​កម្សាន្ត និង​អាជីវ​កម្មដ្ឋាន ក្នុង​វិស័យ​ទេសចរណ៍ នៅ​រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ​ដែរ លោក មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា បញ្ហា​គ្រឿងញៀន​អាច​កាត់បន្ថយ​ទៅបាន លុះត្រាតែ​មាន​ការចូលរួម ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​បងប្អូន​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ផ្ទាល់​តែម្ដង​។​

លោក​បាន​បន្ថែមថា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​នានា ក្នុង​រាជធានី​ភ្នំពេញ ចូលរួម​ប្រមាណ​ជិត​៥០០​នាក់ មក​ប្រជុំ​នា​ពេល​នេះ ដើម្បី​ណែនាំ​ឱ្យ​មាន​ការចូលរួម លុបបំបាត់​ការប្រើប្រាស់ ការជួញដូរ និង​ការ​ចែកចាយ​គ្រឿងញៀន នៅ​គ្រប់​រូបភាព​។​

​លោក​បាន​បញ្ជាក់ថា “​គ្រប់​អាជីវ​កម្មដ្ឋាន​ទាំងឡាយណា ដែល​រកឃើញ​ថា ជា​កន្លែង​ប្រើប្រាស់ ឬ​ចែកចាយ​គ្រឿងញៀន ដោយ​មិន​បាន​រាយការណ៍ មក​អាជ្ញាធរ នោះ​ម្ចាស់​អាជីវកម្ម នឹង​មាន​ទោស​ស្មើនឹង​បទ​សហការ ហើយ​នឹង​ឈាន​ដល់ ការបិទ​អាជីវកម្ម​តែម្ដង​”៕ ​ដោយ​៖​កូឡាប​

   

spot_img
×