Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ មួយ​ឆ្នាំ​មុន​ហើយ​គេចខ្លួន ត្រូវ​ចាប់ខ្លួន​តាម​ដីកា​

spot_img

​កណ្តាល ​៖ អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ដោយ​បាន​ធ្វើ​ការចាប់ខ្លួន​ជនសង្ស័យ ដែល​បាន​លួងលោម​រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ កាល​ពី​មួយ​ឆ្នាំ ហើយ​គេចខ្លួន​បាត់​។ ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥និង៣០​នាទី នៅ​ចំណុច​ភូមិ​បឹង​ថ្នល់ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ផ្នែក​នគរបាល​នគរ​បាល​យុត្តិធម៌​ស្រុក​អង្គស្នួល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ បាល​ម្កាក់ បាន​ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​តាម​ដីកា បាន​បុរស​ម្នាក់ ឈ្មោះ អ៊ឹម បូរ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត ប្រាកដ មាន​ទីលំនៅ ភូមិ បឹង​ថ្នល់ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.៣០០​ដក​.​ប​ចខ​/១៨ ចុះ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨ របស់លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​កណ្តាល បុរស​រូប​នេះ ត្រូវ​ចោទ​ពីបទ​៖ រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ ប្រព្រឹត្ត​នៅ​ភូមិ​បឹង​ថ្នល់ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ ២០១៧ បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៤២ ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។​

ចំពោះ​ករណី​នេះ​សមត្ថកិច្ច​ជំនាញ កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×