Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ ឃុំខ្លួន​បុរស​ម្នាក់ ពី​បទ​បើកបរ​ដោយ​ធ្វេសប្រហែស បង្ក​គ្រោះថ្នាក់​ចរាចរ​មាន​មនុស្ស​ស្លាប់​៣​នាក់​

spot_img

​ខេត្ត​កំពង់ចាម​ ៖ លោក សួន សំណាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្ត​កំពង់ចាម បាន​ចេញ​ដីកា​បង្គាប់​ ​សម្រេច​ឃុំខ្លួន​ជន​ជាប់​ចោទ​ម្នាក់ ពីបទ បើកបរ​ដោយ​ធ្វេសប្រហែស​ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច និង​គ្មាន​ប័ណ្ណបើកបរ​ បង្ក​គ្រោះថ្នាក់​ចរាចរ បណ្តាល​ឲ្យ​អ្នក​ដទៃស្លាប់​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​៣១​ខែ​សីហា បានឲ្យដឹងថា ករណី​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​
​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច និង​គ្មាន​ប័ណ្ណបើកបរ ដែល​បទប្បញ្ញតិ​ស្តីពី​ចរាច​រណ៍​ផ្លូវគោក តម្រូវ​បណ្តាលឱ្យ​ស្លាប់​អ្នកដទៃ ដែល​កម្លាំង​​ជំនាញ​ចរាចរណ៍​ខេត្ត​កំពង់ចាម សហការណ៍​ជាមួយ​កម្លាំង​អន្តោប្រវេសន៍ ច្រក​ព្រលានយន្តហោះ​ភ្នំពេញ បង្ក្រាប​កាលពី​ថ្ងៃ​
​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ ត្រូវបាន លោក សួន សំណាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្ត​កំពង់ចាម បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​​លេខ​៤៧១ ត​.​ព្រ ចុះ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ម្នាក់ ពីបទ បើកបរ​ដោយ​ធ្វេសប្រហែស​ខ្ជីខ្ជា​​មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​និង​គ្មាន​ប័ណ្ណបើកបរ ដែល​បទប្បញ្ញតិ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក តម្រូវ​បណ្តាលឱ្យ​ស្លាប់​អ្នកដទៃ​ កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​២០ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៩-៨០ ​ភូមិ​សង្កែ​ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង​ចាម រវាង​រថយន្ត​ម៉ាក​កាមរី​បា​ឡែន ពាក់​ស្លាក​លេខ​ភ្នំពេញ ២Q.៨៦២០ ​អ្នកបើកបរ​មិន​ស្គាល់ (​រត់គេចខ្លួន​បាត់​) បើក​ពី​ជើង​ទៅ​ត្បូង​ប៉ះទង្គិច​ជាមួយ​ម៉ូតូ​ម៉ាក​C១២៥ គ្មាន​ស្លាក​លេខ (​បុក​ដាច់​បាត់​) ​បើកបរ​ដោយ​ឈ្មោះ សូ​ត ស្រី​និច ភេទ​ស្រី អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​សង្កែ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​ (​អត់​ពាក់​មួកសុវត្ថិភាព​) និង​បន្ត​ទៅ​បុក​កង់​ជិះ​ពី​មុខ​ម៉ូតូ​ឈ្មោះ សូ​ត សុខ​ខេ​ក ភេទ​ប្រុស អាយុ​១២​ឆ្នាំ ទីលំនៅ​ភូមិ​/​ឃុំ​ជាមួយគ្នា​ ​បើក​ស្រប​ទិស​ពី​ជើង​ទៅ​ត្បូង​។

ករណីនេះ​បណ្តាលឱ្យ​ស្លាប់​មនុស្ស​៣​នាក់ (​ស្រី​ម្នាក់​) គឺ​១ -​សូ​ត ស្រី​និច ជិះ​ម៉ូតូ ២-​ខឿន សីហា​ ​ភេទ​ប្រុស អាយុ​៥​ឆ្នាំ​រួម​ដំណើរ​ពី​ក្រោយ ៣-​សូ​ត សុខ​ខេ​ក ជិះ​កង់​។ របួស​មនុស្ស​ម្នាក់​ប្រុស​កំរិត​ស្រាល​។​

​ខូច​កង់​និង​ម៉ូតូ​និង​រថយន្ត​៣​គ្រឿង​លក្ខណៈ​ស្រាល​។ មូលហេតុ​នៃ​គ្រោះថ្នាក់ រថយន្ត​ប្រើប្រាស់​ល្បឿន​លឿល បណ្តាលឲ្យ​ទៅ​បុក​ម៉ូតូ​​និង​កង់​បើក ស្រប​ទិស​ពីក្រោយ​តែ​ម្តង​។ វត្ថុតាង​បាន​យរ​កមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​។​

​សូម​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ចរាចរណ៍​ខេត្ត​កំពង់ចាម សហការ​ជាមួយ​កម្លាំង​អន្តោប្រវេសន៍​​ច្រក​ព្រលានយន្តហោះ​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ សំអឿន ករុណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​​និស្សិត​យោធា ទីកន្លែង​កំណើត​ភូមិ​ដំណាក់​សង្កែ ឃុំ​ព្រែកកំពិល ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។ អាស័យដ្ឋាន​បច្ចុប្បន្ន​​នៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែកកំពិល ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម រួចរាល់​ហើយ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨​តាម​បញ្ញតិ​មាត្រា​៨៥ ចំណុច ក , គ , ឃ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០១៥ ៕​ ដោយ ​៖​ កូឡាប​

spot_img
×