Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានកូន​ស្រីក្មេងៗ​ត្រូវ​ប្រយ័ត្ន​ពួក​កើតរោ​គចិត្ត ដូច​ករណី​នៅ​ហ្វីលីពីន​មួយ​នេះ​… (វីដេអូ)

spot_img

​ហេតុការណ៍​កើតឡើង​នៅ​ថ្ងៃ​ទី ២៩ ខែ​សីហា កន្លងមក ពេល​ដែល​ក្មេង​ស្រី​អាយុ ១២​ឆ្នាំ​ម្នាក់ កំពុង​អង្គុយ​ក្នុង​ហាង​កាហ្វេ​អ៊ិន​ធើ​ណែ​ត​ជា​មួយ​មិត្តភក្តិ ២-៣​នាក់ ដើម្បី​រង់ចាំ​ម្តាយមីង ហ្វូ​តូ​កូ​ពី​ឯកសារ នា​ទីក្រុង Caloocan ប្រទេស​ហ្វីលីពីន ។​

​ជន​កើតរោគ​ចិត្តបាន​ឆ្លៀតឱកាស​ដែល​ហាង​នេះ​ស្ងប់ស្ងាត់ ។​

​ក្នុង​វីដេអូ​គេ​ឃើញ​បុរស​ម្នាក់​ភ្នែក​ក្រ​ឡឺត​ក្រឡាប់ សំឡឹង​មើល​ជុំវិញ​រួច​ក៏​ឱន​ចុះ ចាប់ទាញ​ស​កនាង​តូច​ទៅ​ក្រោយ ហើយ​ថើប​ញក់ញី​តែម្តង ។​

​តាម Mirror ជនដៃដល់​បន្ទាប់​ក៏​ប្រញាប់​រត់គេច​ចេញ បន្ទាប់​ពី​ក្មេងស្រី​នោះ​ប្រឹង​ច្រាន​ចេញ​ទាំង​ភ័យ​តក់ស្លុត ហើយ​ស្រែកយំ ។​

​ពេល​ម្តាយ​មកដល់​មិន​យូរ​ប៉ុន្មាន​ក្រោយមក ក៏​រាយការណ៍​ប្រាប់​ប៉ូលិស ។ គាត់​ប្រាប់ថា កូនស្រី​គាត់​កំពុង​រង់ចាំ​ម្តាយមីង​វា​ថត​ឯកសារ ស្រាប់តែ​រង​ទទួល​នូវ​ហេតុការណ៍​អាក្រក់​នេះ ប្អូនស្រី​ខ្ញុំ​បាន​ប្រឹង​ដេញ​តាម​ស្រែក​ឲ្យគេ​ចាប់​វា ។​

​ប៉ូលិស​បាន​ថត​យក​រូបភាព​ជននេះ ក្នុង​កាមេរ៉ា រួច​បោះពុម្ព​ជា​ខិត្តប័ណ្ណ មាន​លេខ​ទូរស័ព្ទ​ប៉ូលិស ដើម្បី​តាម​ស្វែងរក​ចាប់ខ្លួន​ជនល្មើស ។ ប៉ូលិស​ឲ្យដឹង​ទៀតថា គេ​ទទួលបាន​របាយការណ៍​ពី​រឿង​នេះ តែ​នៅ​ពុំ​ទាន់​ក្របួច​បាន​ជនល្មើស​នៅ​ឡើយ​ទេ ៕ ចន្ទ្រា​

spot_img
×