Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនដឹងមានវិបត្តិអ្វី? លោត​ពី​លើ​ស្ពាន​ប៉ុន​ប៉ង​សម្លាប់​ខ្លួន សំណាងបុរស​​ដ៏​​ក្លាហាន​ចេញ​​ទូក​​ដេញ​តាម​​សង្គ្រោះទាន់ ទោះ​​ខ្សែ​​ទឹក​ទន្លេ​​កំពុង​​ហូរ​ខ្លាំង (​វីដេអូ​)

spot_img

​ស្ត្រី​វ័យក្មេង​ម្នាក់​នៅក្នុង​ខេត្ត Chanthaburi ប្រទេស​ថៃ មិនជា​យ៉ាងម៉េច ស្រាប់តែ​បាន​ធ្លាក់ចុះ​ពីលើ​ស្ពាន​ព្រោង ខណៈ​ទឹកទន្លេ​កំពុង​ហូរ​យ៉ាងខ្លាំង ធ្វើ​ឲ្យ​មនុស្សម្នា​នៅ​ទីនោះ ស្លុតរន្ធត់​ព្រួយបារម្ភ​គ្រប់ៗ​គ្នា​តែម្តង ។ ភ្លាមៗ​នោះ​ផងដែរ បុរស​ចិត្តធម៌​ម្នាក់​ដែលមាន​ភាពរហ័សរហួន ក៏បាន​ចេញ​ទូក​ដេញតាម ដើម្បី​ជួយសង្គ្រោះ​នាង​ទាន់ពេលវេលា ខណៈ​នាង​កំពុង​តស៊ូ​នៅក្នុង​ទឹក ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប ដែល​ត្រូវបាន​ថត​ដោយ​អ្នកដំណើរ​ជិះ​ម៉ូតូ​ម្នាក់ បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​រងគ្រោះ​ខាងលើ ត្រូវបាន​ខ្សែទឹក​ហូរ​នាំទៅ​ឆ្ងាយ​ពី​ស្ពាន​យ៉ាង​លឿន និង​បន្ទាប់​ភ្លាមៗ​នោះ ទូក​មួយ​ក៏ត្រូវ​បានឃើញ​បើក​ដេញតាម ដើម្បី​ជួយសង្គ្រោះ​នាង ។​

​បន្ទាប់ពី​ទូក​នោះបាន​ទៅដល់​នាង បុរស​ជា​អ្នក​ថត ក៏បាន​រ៉េ​កាមេរ៉ា​ចាកចេញ​ពី​ស្ពាន ដើម្បី​ទៅរក​កន្លែង​ថត​ម៉ូតូ​របស់គាត់ និង​បន្ត​រត់​យ៉ាង​ត្រដាបត្រដួស ដើម្បី​ផ្តិត​យក​ហេតុការណ៍​នេះ ។

​មនុស្ស​ប្រុស​ស្រី​មួយចំនួន ត្រូវ​បានឃើញ​ចេញពី​ក្នុង​ហាង​ជាប់មាត់​ទន្លេ ដើម្បី​មកលើ​ជាមួយ​ភាព​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា ។

​ទីបំផុត ស្ត្រី​រងគ្រោះ​ត្រូវបាន​បុរស​ម្នាក់​នាំចេញ​ពី​ក្នុង​ទឹក​ដោយ​សុវត្ថិភាព ខណៈ​វីរបុរស​ទូក​ដ៏​ក្លាហាន​ម្នាក់​នោះ ក៏បាន​បញ្ឆេះ​ម៉ាស៊ីន​បើកទូក​ត្រឡប់​ទៅ​ទីតាំង​របស់គាត់​វិញ ។​

​នៅពេល​សួរនាំ​ពី​មូលហេតុ ថា​តើ​នាង​មានបំណង​លោតទឹក ឬ ក៏​ធ្លា​ក់ដោយ​ចៃដន្យ ស្ត្រី​រូបនេះ​ពុំ​ឆ្លើយតប​នោះទេ និង​គិតតែ​ឈ្ងោក​មុខ​យំ​ប៉ុណ្ណោះឯង ។ ហើយ​បន្ទាប់ពី​រឿងរ៉ាវ​នេះ​ត្រូវបាន​បញ្ចេញ មាន​មនុស្ស​ជាច្រើន​បានមក​លើកទឹកចិត្ត​នាង​ឲ្យ​ក្រោកឈរ និង​តាំងចិត្ត​តស៊ូ​នៅក្នុង​ជីវិត​ឡើងវិញ ទោះបីជា​នាង​កំពុង​ជួប​វិបត្តិ​ណាមួយ​ក៏ដោយចុះ ខណៈ​អ្នក​ផ្សេងទៀត បាន​ទៅសួរសុខទុក្ខ​បុរស​ដ៏​ក្លាហាន ដែល​បានចេញ​ទូក​ទៅ​ជួយសង្គ្រោះ​នាង នៅក្នុង​ស្ថានភាព​ទឹកទន្លេ​ដ៏​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ ៕ ចន្ទី (khaosod)​

spot_img
×