Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំង​មែន​! ត្រូវ​ដែក​បុក​ធ្លុះ​ទ្រូង​ហើយ នៅ​អាច​លេង Wechat រង់ចាំ​គេ​មក​ជួយ​សង្គ្រោះ​បាន​ទៀត​! (​មាន​វីដេអូ​)

spot_img

​ក្រោយពេល​ត្រូវ​បុក​ធ្លុះ​ស្មា​ពី​ម្ខាង​ទៅ​ម្ខាង​ដោយ​ដែក ៤​ជ្រុង ប្រវែង ៤​ម៉ែត្រ ពុំ​អាច​រើខ្លួន​រួច តែ​ជនរងគ្រោះ​នៅ​រក្សា​ស្មារតី​បាន​យ៉ាង​នឹងនរ និង​ថែម​ទាំង​ប្រើប្រាស់ Smart Phone លេង​ហ្គេម​បាន​ដោយ​ដៃ​ម្ខាង​ទៀត នា​អំឡុង​ពេល​រង់ចាំ​គេ​មក​ជួយ ។​

​ពេល​ក្រុម​សង្គ្រោះ​មកដល់​នៅ​ធ្វើ​ព្រងើយ ទាល់តែ​គេ​សំណូមពរ​ឲ្យ “​ផ្អាក​លេង​” សិន ដើម្បី​គេ​កាត់ផ្តាច់​ដែក​នេះ លើ​ក​គាត់​ដាក់​ក្នុង​ឡានពេទ្យ​យកទៅ​…​សង្គ្រោះ ។​

​គេ​នៅ​ពុំ​ទាន់​ដឹង​ថា តើ​បណ្តាលមកពី​ទូរស័ព្ទ​នេះ ឬ​មូលហេតុ​អ្វី​ផ្សេង​ដែល​នាំឲ្យ​កើតមាន​ហេតុការណ៍​ខាងលើ​ឡើយ ។​

​ទោះយ៉ាងណា ក៏​សូម​សរសើរ​ស្មារតី​រឹងប៉ឹង​របស់​គាត់​សិន​ដែរ ។​

​មុន​នោះ​ក៏​មាន​ករណី​នារី​ម្នាក់ “​រវល់​ចោល​ភ្នែក​” មើល​ទូរស័ព្ទ​ក៏​ទង្គិច​ម៉ូតូ​និង​ម៉ូតូ​មួយ​ទៀត សំណាង​ល្អ​នាង​បាន​យក​ស្មា​ទ្រ​ខ្លួន រួច​រលាស់ជើង ហើយ​បន្ត​ការងារ​ជាមួយ​… ទូរស័ព្ទ​ទៀត ។​

​សំណាង​ល្អ​ដែល​ពុំ​មាន​រថយន្ត​បើក​មក​ពី​ក្រោយ​នោះ ៕ ចន្ទ្រា​

spot_img
×