Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បាន​ពួក​សង្គមងងឹត​១៣​នាក់ ដែល​ចាប់​បង្ខាំង​ក្មេងស្រី​វ័យ ១៧​ឆ្នាំ ធ្វើ​ជា​ទាសករ​ផ្លូវភេទ ថែម​ទាំង​ចាប់​នាង​សាក់​ពេញ​ខ្លួន ហើយ​សាធារណជន​កំពុង​ផ្ទុះ​កំហឹង​ទាមទារ​ដាក់ទោស​ធ្ងន់​បំផុត​

spot_img

​Khadija ក្មេងស្រី​អាយុ ១៧​ឆ្នាំ សញ្ជាតិ ម៉ារ៉ុក បាន​ត្រូវ​គេ​ចាប់ជំរិត រួច​លក់​ឲ្យ​ក្រុមសង្គមងងឹត ។ នាង​ត្រូវ​ពួក​វា​ចាប់រំលោភ សាក់​ពេញ​ខ្លួន​យ៉ាង​ឃោរឃៅ អស់​រយៈពេល ១២​ខែ រួច​គ្រវាត់ចោល​តាមផ្លូវ​ដូច “​សំរាម​” ។​

​ដៃ ជើង ខ្លួនប្រាណ​របស់​នាង​ពោរពេញ​ដោយ​ស្នាម​សាក់ និង​ស្មាន​ឆេះ​ដោយ​ពួកវា អុច​នឹង​កន្ទុយបារី ។ ពេល​មើល​វីដេអូ​នោះ ពលរដ្ឋ​ម៉ារ៉ុក​ពិតជាផ្ទុះ​កំហឹង ស្រែក​អំពាវនាវ​ដល់​ស​ម​ត្ថ​កិច្ច ឲ្យ​ចាប់​ពួក​នេះ​យក​មក​កាត់ទោស ធ្ងន់ធ្ងរ​បំផុត ។​

​នាង Khadija គួរឲ្យ​អាណិ​តគ្រា​រង​ទារុណកម្ម​ពី​ពួក​បាត​សង្គម ។​

​នាង​ត្រូវបាន​ពួក​វា​គ្រវែង​ចោល​តាមផ្លូវ​ប្រៀប​ដូច​សំរាម បន្ទាប់​ពី​វា​ធ្វើបាប​ឆ្អែតឆ្អន់ ។ នាង​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ទូរទស្សន៍​ពី​សប្តាហ៍​មុន​ថា ៖ ពួក​វា​បាន​រំលោភ​នាង​ជា​បន្តបន្ទាប់ យក​បារី​មក​អុច​លើ​ខ្លួន​ប្រាណ​នាង បង្អត់អាហារ ថែមទាំង​មិន​ឲ្យ​នាង​ងូតទឹក​ផង ។​

​រូបសាក់​លើ​កំភួនជើង​នាង ។​

​ឥឡូវនេះ ជនល្មើស ១២​នាក់ ត្រូវបាន​ចាប់ខ្លួន ៣​នាក់​នៅ​ពុំ​ទាន់​រកឃើញ ហើយ​នៅ​ថ្ងៃទី ៦ ខែ​កញ្ញា​ខាង​មុខ នឹង​មាន​យុទ្ធនាការ​ធំ​មួយ ដើម្បី​រុករក​ចាប់​ខ្លួន​ពួក​យង់ឃ្នង​ទាំង​នេះ​ឲ្យបាន ។​

​ពេលនេះ​មាន​ហត្ថលេខា​របស់​មនុស្ស ៧៥.០០០​នាក់ អំពាវនាវ​ដល់​អាជ្ញាធរ​ឲ្យ​ដោះស្រាយ​រឿង​នេះ ដល់​ទីបញ្ចប់ នឹង​បើកចំហ​ទុក​ជា​ការ​ប្រដៅ​ចំពោះ​ឧក្រិដ្ឋជន និង​ជា​មេរៀន​សម្រាប់​អ្នក​ជា​អាណាព្យាបាល គប្បី​ប្រុងប្រយ័ត្ន ៕ ចន្ទ្រា​

spot_img
×