Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CSPP ជា​សាលារៀន​ឯកជន​ទីមួយ​ ​ដែល​គិតដល់​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​របស់​សិស្ស​

spot_img

​ដើម្បី​សម្រួល​និង​កាត់បន្ថយ​ការស្តីបន្ទោស​ដល់​កូនៗ​ដែល​រៀន​មិន​ពូកែ​ឬ​មិនអាច​ប្រឡង​ជាប់ ដោយសារ​កត្តា​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត សាលារៀន​ខូ​លីង​វូដ​ភ្នំពេញ (CSPP) បាន​សហការ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ដែលមាន​ឯកទេស​ផ្នែក​កុមារ​និង​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ ឱ្យជួយ​ពិនិត្យ​និង​តាមដាន​សុខភាព​របស់​សិស្សានុសិស្ស​នៅ CSPP ដោយ​ឥតគិតថ្លៃ​។​

​តាម​ការបញ្ជាក់​ពី​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​មកពី​មន្ទីរ​សម្រាក​ព្យាបាល​កុមារ​ផ្កាឈូក​បានឱ្យដឹងថា កុមារ​ខ្លះ​មាន​បញ្ហា​ភ្នែក ឬ​រលាក​ច្រមុះ​ឬ​មាន​អាចម៍ត្រចៀក​ច្រើន តែ​ឪពុកម្តាយ​ឬ​អាណាព្យាបាល​ពុំបាន​ចាប់អារម្មណ៍ ធ្វើឱ្យ​កុមារ​ទាំងនោះ​ជួបប្រទះ​ការលំបាក​ក្នុងការ​សិក្សា ហើយ​ជា​លទ្ធផល​ពុំ​អាចធ្វើឱ្យ​ពួកគាត់​ទទួលបាន​និទ្ទេស​ល្អ​ឡើយ រីឯ​ឪពុកម្តាយ​ឬ​អាណាព្យាបាល​វិញ​ចេះតែ​គិត​បារម្ភ​ថា​កូនៗ​របស់ខ្លួន​រៀន​ខ្សោយ​។​

​ដូចនេះ ដើម្បី​ជួយ​សិស្សានុសិស្ស​ទាំងអស់​ឱ្យ​ទទួលបាន​ចំណេះដឹង​អប់រំ​ពិតប្រាកដ តាមរយៈ​គ្រូបង្រៀន​ឆ្នើមៗ​គ្រប់​កម្រិត និង​វិន័យ​តឹងរឹង CSPP​ចាប់ផ្តើម​បន្ថែម​នូវ​កម្មវិធី​ថ្មី​មួយទៀត​គឺ​ផ្តល់​ការអប់រំ​ការពារ​សុខភាព​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​ដោយ​ឥតគិតថ្លៃ ជាពិសេស​អប់រំ​អំពី​ការបរិភោគ​ចំណីអាហារ​ឱ្យបាន​ត្រឹមត្រូវ ដើម្បីឱ្យ​ពួកគាត់​មាន​កាយសម្បទា​មាំមួន​និង​រៀន​ពូកែ ចាប់ពី​ឆ្នាំ​សិក្សា​ថ្មី ២០១៨-២០១៩ នេះ​តទៅ​។​

​ទទួល​ពាក្យ​ចូលរៀន​ជា​រៀងរាល់ថ្ងៃ​! ចូលរៀន​៖ ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨! សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​មកកាន់​៖
– ទូរ​សព្ទ​លេខ​៖ ០៧៨ ៦៩០ ២២២/ ០៧០ ៦៩០ ២២២/ ០៩០ ៦៩០ ២២២
– អាសយដ្ឋាន​៖ អគារ​លេខ​៥០ ផ្លូវ​៣១៥ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ចន្លោះ​ផ្សារ​មាន់​អាំង​និង​អង់​តែ​ន​ទួលគោក នៅជាប់​អតីត​មជ្ឈមណ្ឌល​ទួលគោក​) ៕ ដោយ ៖ កូ​ឡាប​

spot_img
×