Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា​របស់​អាមេរិក​ ​ទទួល​និស្សិត​ឱ្យចូល​រៀន​នៅ​ភ្នំពេញ​

spot_img

(​ភ្នំពេញ​) ៖ សាកលវិទ្យាល័យ​ដ៏​ល្បី​មួយ​របស់​អាមេរិក បានប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ និស្សិត​ខ្មែរ​អាច​ចុះឈ្មោះ​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់អនុបណ្ឌិត​នៅ​កម្ពុជា​បាន ដោយ​ពុំ​ចាំបាច់​ចំណាយ​ថវិការ​ដ៏​សន្ធឹកសន្ធាប់​នៅ​អាមេរិក​ទៀតឡើយ ។

​លោកស្រី Hillary Vance នាយិកា​សាខា​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​មានប្រសាសន៍ថា “​ជំនួស​ឱ្យ​ការ​ត្រូវ​ទៅ​សិក្សា​ដោយផ្ទាល់​នៅ​សហរដ្ឋអាមេរិក ចាប់ពីពេលនេះ​តទៅ និស្សិត​មកពី​គ្រប់ទិសទី​អាច​ចូលរៀន និង​ទទួលបាន​សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា ដោយ​ចំណាយ​ថ្លៃ​សិក្សា​តិចជាង​ការ​ត្រូវ​ទៅ​សិក្សា​ដោយផ្ទាល់​នៅ​សហរដ្ឋអាមេរិក​”​។

​កម្មវិធីសិក្សា​ដែល​និស្សិត​អាស៊ី​ជាច្រើន​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​នោះ ត្រូវបាន​បង្កើតឡើង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​អប់រំ​រវាង​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា (UA) និង​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) ដើម្បីឱ្យ​និស្សិត​ខ្មែរ​ក៏ដូចជា​និស្សិត​មកពី​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​ឱ្យមក​ទទួលយក​ការអប់រំ លើ​កម្មវិធីសិក្សា​សញ្ញាបត្រ​ពីរ (Dual Degree) នៅ​ទីក្រុង​ភ្នំពេញ​របស់​កម្ពុ​ជា​។

AUPP ជា​សាកលវិទ្យាល័យ​ទី​១​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា លើ​កម្មវិធី​សញ្ញាបត្រ​ពីរ (Dual Degree) ហើយក៏​ជា​លើក​ទី​១​ដែរ​ដែល​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា បាន​បង្កើត​សាខា​របស់ខ្លួន​នៅ​អាស៊ី​នៅក្នុង​សាកលវិទ្យាល័យ AUPP ក្នុងប្រទេស​កម្ពុជា ។

​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​មកកាន់​ទូរ​សព្ទ​លេខ​៖ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១/ ០១២ ៨៩៨ ១២៤ អ៊ីម៉េល​៖ uaphnompenh@arizona.edu ចូលទៅ​កាន់ www.arizona.edu.kh ឬ Facebook: UA Phnom Penh ៕ ដោយ ៖ កូ​ឡាប​

spot_img
×