Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាសែត​ម៉ាឡេស៊ី​៖ ចោរប្លន់​៤​នាក់​សញ្ជាតិ​វៀតណាម​បាន​ស្លាប់​ក្នុងការ​បាញ់ប្រហារ​តដៃ​ជាមួយ​ប៉ូលិស​

spot_img

​ចោរប្លន់​សញ្ជាតិ​វៀតណាម​ក្នុង​វ័យ​ចន្លោះ​ពី​២០​ទៅ​៣០​ឆ្នាំ កំពុង​ជិះ​រថយន្ដ ធ្វើដំណើរ​លើ BKE បាន​ពើបប្រទះ​នឹង​កម្លាំង ប៉ូលិស​ល្បាត​នៅវេលា​ម៉ោង​៤​និង​៥០​នាទី ថ្ងៃទី​៣០​សីហា កន្លងមក​។​

ប៉ូលិស​នៅ​កន្លែងកើតហេតុ​ក្រោយ​បាញ់សម្លាប់​ចោរប្លន់​សញ្ជាតិ​វៀតណាម​

​ពេល​ឃើញ​រថយន្ដ​ប៉ូលិស រថយន្ដ​សង្ស័យ​នោះបាន​បង្កើនល្បឿន​យ៉ាង​លឿន ហើយថយន្ដ​ប៉ូលិស​ប្រដេញ​តាម ហើយ​ចុងក្រោយ​បាន​កាត់​ពីមុខ​រថយន្ដ​នេះ​ជាប់​។​

​ភាគី​ប៉ូលិស​បាន​ប្រើ​ឧ​គ្ឃោ​សន​ស័ព្ទ​បញ្ជាក់ថា​ខ្លួន​គឺជា​កងកម្លាំង​ល្បាត​នៅ​ផ្លូវ​ហាយ​វ៉េ ស្រាប់តែ​ជនល្មើស​បាន​ផ្ទុះអាវុធ​សំដៅ​ប៉ូលិស​តែម្តង​។​ភ្លាមៗ​នោះ​ប៉ូលិស​បាន​ផ្ទុះអាវុធ​តបត ហើយ​បាញ់សម្លាប់​ជនសង្ស័យ​ទាំង​៤​នាក់​នៅនឹងកន្លែង​តែម្ដង​។​

​ក្រោយ​ប្រាប់​អ្នកសារព័ត៌មាន តំណាង​ប៉ូលិស​ឱ្យដឹងថា មុន​នោះ​វេលា​ម៉ោង​ប្រមាណ​៣​ល្ងាច ពួកគេ​ទទួលបាន​ព័ត៌មាន​សម្ងាត់​ថា​ក្រុម​ដែលមាន​ភិនភាគ​បែបនេះ​ទើប​ប្លន់​ទ្រ​ព្រ​សម្បត្ដិ​របស់​ពលរដ្ឋ រួច​គេច​ខ្លូន​ចេញ​។​រថយន្ដ​ល្បាត​ក៏បាន​ចេញ​ប្រតិ​ប​ត្ដិ​ការ ហើយក៏​កើតរឿង​ផ្ទុះអាវុធ​ខាងលើ​តែម្ដង​៕

​លី​សា​

 

spot_img
×