Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​-​ចិន​ចូលរួម​សមយុទ្ធ​កងទ័ពជើងទឹក​ធំ​បំផុត​របស់​អូស្ដ្រាលី​

spot_img

​តាម​Kyodo នៅ​ថ្ងៃទី​៣១​ខែសីហា​នេះ អូស្ដ្រាលី​បានចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​ធំ​បំផុត​របស់​ប្រទេស​នេះ ហើយ​ជា​លើកដំបូង​ដែល​ចិន​បាន​ចូលរួម​សកម្មភាព​សមយុទ្ធ​អូសបន្លាយ​២​សប្ដាហ៍​នេះ​។​

​នាវា​ពិឃាត​ជប៉ុន​Shimakaze

​កងទ័ព​ជាង​៣០០០​នាក់​មកពី​ប្រទេស​ចំនួន​២៧ ក្នុងនោះ​មាន​ជប៉ុន​និង​អាមេរិក​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ការធ្វើ​សមយុទ្ធ Kakadu ដែល​រៀបចំឡើង​នៅ​ទីក្រុង​Darwin ភាគ​ខាងជើង​អូស្ដ្រាលី​។​

​អ្នកស្រី​រដ្ឋមន្ដ្រីក្រសួង​ការពារជាតិ​អូស្ដ្រាលី Christopher Pyne ឱ្យដឹងថា ចំនួន​ប្រទេស​ដែល​ចូលរួម​សមយុទ្ធ​តែង​ប្រ​ព្រឹ​ត្ដទៅ ២​ឆ្នាំ​ម្ដងនេះ​មាន​ចំនួន​ច្រើនជាងគេ​តាំងពីដើម​មក និង​មានការ​ចូលរួម​ពី​នាវា​ប្រយុទ្ធ​២៣​គ្រឿង យន្ដហោះ​២១​គ្រឿង នាវាមុជទឹក​១​គ្រៀង រួមទាំង​ទ័ពថ្មើរជើង​ធ្វើ​សកម្មភាព​លើគោក​។​

​មុននេះ​ចិន​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុងនាម​ជា​អ្នកសង្កេតការណ៍ ប៉ុន្ដែ​លើក​នេះ​ពួកគេ​ត្រូវ​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​គ្រប់​វិញ្ញាសា​សមយុទ្ធ​តែម្ដង​៕
​សូ​យ​ន​

spot_img
×