Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គេ​សង្ស័យថា​មាន​ដុំ​អាចម៍ផ្កាយ​ធ្លាក់​ប៉ះ​នឹង​ស្ថានីយ​អវកាស ISS បង្កឱ្យមាន​ការ​ជ្រាប​ចេញ Oxygen

spot_img

​សំណាងល្អ​ដែល​ស្ថានការណ៍​ត្រូវបាន​ស្ដារឡើងវិញ ហើយ​ពុំមាន​សោកនាដកម្ម​ណា​កើតឡើង​។​

យានអវកាស​Soyuz ត្រូវ​ប្រេះ​ពេល​កំពុង​សំចត​នៅ​អវកាស ISS

​ស្នាម​ប្រេះ​មួយ​ត្រូវបាន​គេ​រកឃើញ​លើ​យាន Soyuz ពេល​សំចត​នៅ ISS នេះ​បើតាម​សម្ដី​របស់​នាយក​ស្ថាប័ន​អវកាស​រុស្ស៊ី (Roscosmos) Dmitry Rogozin​។​

​លោក Rogozin ឱ្យដឹង​បន្ថែមថា Oxygen ត្រូវបាន​ស្រូប​ចេញពី​ស្នាម​ប្រេះ​ប្រមាណ​២​មិល្លីម៉ែត្រ​មក​ក្រៅ ហើយ​អវកាសយានិក​កំពុង​ស្ថិតនៅ​ក្នុងនោះ​សង្ស័យថា​មូលហេតុ​បណ្ដាលមកពី​ដុំ​អាចម៍ផ្កាយ​តូចៗ​។​

​នាយក​Roscosmos រូបនេះ​បន្ដ​បញ្ជាក់ថា អវកាសយានិក​ពុំ​រងគ្រោះថ្នាក់​ទេ​។​យានអវកាស​នៅ​បន្ដ​ប្រើប្រាស់​បាន​ក្រោយពី​គេ​ធ្វើការ​ប៉ះ​វា​ដោយ​ឧបករណ៍​មាន​ស្រាប់ក្នុង​អវកាស​។​

​ដើម្បី​ប៉ះ​ស្នាម​ប្រេះ​នេះ ក្រុម​អវកាសយានិក​បាន​ប្រើ​សារធាតុ​ដើម្បី​បិទ​ភ្ជិត​ខាងក្នុង ដោយ​ពុំ​ចាំបាច់​ត្រូវ​ដើរ​ចេញមកក្រៅ​លំហ​ដើម្បី​ជួសជុល​ទេ​។​

​ក្នុងពេល​ជាមួយគ្នា​នោះ ស្ថាប័ន​អវកាស​អាមេរិក​NASA ឱ្យដឹងថា បញ្ជាការ ISS បានសម្រេច​អនុញ្ញាតឱ្យ​អវកាសយានិក បាន​សម្រាក​ធម្មតា​ក្រោយពេល​រកឃើញ​ស្នាម​ប្រេះ​នេះ​និង​បន្ទាប់ពី​ធ្វើ​ការបិទ​ភ្ជិត​រួច​៕
លីសា

spot_img
×