Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំផ្ទុះ​គ្រាប់បែក និង​បាញ់រះ​លើ​វិហារ​អ៊ីស្លាម​មួយកន្លែង​នៅអេ​ហ្សី​ប ស្លាប់​មនុស្ស​ជិត ៣០០​នាក់​

spot_img

​មនុស្ស​ចំនួន ២៣៥​នាក់​បាន​ស្លាប់ និង​យ៉ាងហោចណាស់ ១០០​នាក់​រងរបួស នៅក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក និង​ការបាញ់រះ​លើ​ព្រ​វិហារ​អ៊ីស្លាម​មួយកន្លែង ស្ថិតក្នុង​ខេត្ត​ស៊ីណៃ ភាគ​ខាងជើង​ប្រទេស​អេ​ហ្សី​ប​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន BBC​។​

ការវាយប្រហារ​ដ៍​ឃោរឃៅ​នៅ​ថ្ងៃ​សុក្រ​នេះ កើតឡើង​នៅ​ព្រះវិហារ អាល់ រ៉ាវ​ដា (Al-Rawda) ស្ថិត​ក្នុង​ទីក្រុង Bir al-Abed​។​

​បើ​តាម​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍ បានបញ្ជាក់​ថា មាន​ខ្មាន់កាំភ្លើង​ជាច្រើន​នាក់​បាន​ជិះ​រថយន្ត​មក និង​បាន​បោក​គ្រាប់បែក​លើ​ព្រះវិហារ មុន​ពេល​ពួកគេ​បាន​បាញ់រះ​លើ​អ្នក​បួងសួង​ក្នុង​ព្រះវិហារ ខណៈពេល​ដែល​អ្នក​បួងសួង​ទាំងនោះ​ព្យាយាម​រត់គេច​។​

​បើ​តាម​សេចក្តីរាយការណ៍​ក៍​បានឲ្យ​ដឹង​ផងដែរ​ថា ពួក​ខ្មាន់កាំភ្លើង​ទាំងនោះ​បាន​ដុត​ឡាន​ដែល​ចត​នៅ​បរិវេណ​ព្រះវិហារ​ដើម្បី​បិទ​ផ្លូវ​ចូល​ទៅ​កាន់​ព្រះវិហារ​។​

​នេះ​គឺ​ជា​ការវាយប្រហារ​ដែល​មាន​គ្រោះថ្នាក់​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រវត្តសាស្ត្រ​របស់​ប្រទេស​អេ​ហ្សី​ប​ក្នុង​សម័យនេះ​។​

​រហូតមកដល់​ពេលនេះ មិនទាន់​មាន​ក្រុម​ណា​ចេះ​មុខ​អះអាង​ពី​ទំនួស​ខុស​ត្រូវ​របស់​ពួកគេ​ឡើយ ប៉ុន្តែ​ជារឿយៗ ខេត្ត​ស៊ីណៃ​ទទួលរង​ការវាយ​ប្រ​ហារ​ជា​ច្រើនលើក​ច្រើនសារ​ពី​សំណាក់​ពួក​សកម្មប្រយុទ្ធ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

​ប្រធានាធិបតី​អេ​ហ្សី​ប Abdul Fattah al-Sisi ប្តេជ្ញា​ថា​នឹង​ធ្វើការ​ឆ្លើយតប​វិញ​ជាមួយ​ក្រុម​តិរិច្ឆាន​ទាំងនោះ បន្ទាប់​ពី​ពិភាក្សា​ជាមួយ​មន្ត្រី​សន្តិសុខ​៕ សុភ័ក្ត្រ​

 

spot_img
×