Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាត់ខ្លួន ២ នាក់ ពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​

spot_img

​កោះកុង​ ៖ នៅ​ថ្ងៃ​ទី​៣១ សីហា ២០១៨ ដោយ​មាន​ការចង្អុលបង្ហាញ​របស់ លោក ឧត្តមសេនីយ៍​ស្នងការ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​រក្សា​ទុក​គ្រឿងញៀន ចំនួន ១ ករណី នៅ​ចំណុច​ភូមិ ៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់ ប្រុស ៖ ឈ្មោះ ជាវ សំណាង ហៅ រាជ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​សង្កាត់​កើតហេតុ មុខរបរ​មិន​ពិតប្រាកដ​។ ឈ្មោះ ហួន ឆាយ អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ មុខរបរ​រត់​ម៉ូតូ​។​

សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (ICE) ចំនួន ២​កញ្ចប់​ធំ និង​៤​កញ្ចប់​តូច ស្មើនឹង​4,57g ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក WY ចំនួន​២០​គ្រាប់ មាន​ទំងន់​3,11g ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួន​។​

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរ រួម​ទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង បញ្ចូនទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×