Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​តៃនិញ ជួប​ពិភាក្សា​ផ្លាស់​ប្តូរ បទពិសោធន៍​អំពី​អង្គច្បាប់ និង​ការជំនុំជម្រះ​

spot_img

​ត្បូងឃ្មុំ​៖​ជំនួប​នៃ​តុលាការខេត្ត​ត្បូងឃ្មុំ​និង​តុលាការ​ខេត្ត​តៃនិញ បាន​ជួប​ផ្លាស់ប្តូ​បទពិសោធន៍​គ្នា ដើម្បី​ទទួលបាន​ចំណេះដឹង​ថ្មី ថែម​ទៀត ក្នុងនាម​ជា​ខេត្ត​ភូមិ​ផង​ជាប់​គ្នា ឲ្យបាន​យល់​កាន់តែ​ច្បាស់​អំពី​អង្គច្បាប់ និង​ការជំនុំជម្រះ រក​យុត្តិធម៌​ជូន​ប្រជាជន​។​

​តុលាការខេត្ត​ត្បូងឃ្មុំ ប្រទេស​កម្ពុជា និង​តុលាការ​ខេត្ត​តៃនិញ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​ជួប​ពិភាក្សា​គ្នា នៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​។ ការជួប​ពិភាក្សា​គ្នា​នេះ​ខាង​ខេត្ត​ត្បូងឃ្មុំ​របស់​កម្ពុជា​ដឹកនាំ​ដោយ​លោក គឹម ហេង អនុប្រធាន​តុលាការ និង​ខេត្ត​តៃនិញ​ប្រទេស​វៀតណាម​ដឹកនាំ​ដោយ​លោកស្រី ង្វៀង ធិ​ទៀត​វុ​ន អនុប្រធាន​តុលាការខេត្ត​តៃនិញ​។​ដោយ​ទាំង​ខាង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​តៃនិញ​បាន​ធ្វើ​បទ​បង្ហាញ​លើ​ការជំនុំជម្រះ​ក្តី​រៀងៗ​ខ្លួន​។​

​លោក គឹម ហេង បាន​លើកឡើង​ថា​ការជួប​ពិភាក្សា​គ្នា​នេះ​ពិតជា​មាន​សារសំខាន់​ណាស់​លើ​ការផ្លាសប្តូរ​បទពិសោធ​ន៍​គ្នា​ទៅវិញទៅមក និង​ជា​ពិសេស​ស្វែងយល់​អំពី​អង្គច្បាប់​រវាង​ប្រទេស​ទាំង​២​ផងដែរ ធ្វើ​យ៉ាងណា​ដើម្បី​ទប់ស្កាត់​បទល្មើស និង​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាជន​។​

ជាមួយគ្នា​នោះ​លោកស្រី ង្វៀង ធិ​ទៀត​វុ​ន បាន​លើកឡើង​ដែ​ថា ជា​ការពិត​ការជួប​ផ្លាស់ប្តូ​បទពិសោធន៍​គ្នា​នា​ពេល​នេះ​គឺ​ទទួលបាន​ចំណេះដឹង​ថ្មី​ថែមទៀត​ពី​គ្នា​ទៅ​វិញ​ទៅ​ក្នុង​ខេត្ត​ភូមិ​ផង​ជាប់​គ្នា និង​ម្យ៉ាង​ខាង​ខេត្ត​តៃនិញ​បាន​យល់​កាន់តែ​ច្បាស់​អំពី​អង្គច្បាប់ និង​ការជំនុំជម្រះ​រក​យុត្តិធម៌​ជូន​ប្រជាជន​របស់​តុលាការខេត្ត​ត្បូង​ផងដែរ​។​

​ក្រោយ​ការជួបពិភាក្សាគ្នា​ក្រុមការងារ​តុលាការ​ខេត្ត​ទាំង​២​ក៏​បាន​ពិសារ​អាហារ​សាមគ្គី​ដើម្បី​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ និង​ភាពស្និទ្ធស្នាល​គ្នា​ផង​ដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×