Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោះថ្នាក់​ចរាចរ ខែ​សីហា​២០១៨ ២៥៧​លើក ស្លាប់​ចំនួន ១២២​នាក់ , មិន​ពាក់​មួកសុវត្ថិភាព ស្លាប់​៧១​នាក់​

spot_img

​ភ្នំពេញ ៖​ របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស បានបញ្ជាក់​ថា ក្នុង​រយៈពេល​៣១ គឺ​ថ្ងៃ​ទី​១-៣១ ខែ​សីហា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២៥៧​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១២២​នាក់ របួស​សរុប ៣៣៥​នាក់ របួសធ្ងន់ ២២០​នាក់ របួសស្រាល ១១៥​នាក់ ។​

​មូលហេតុ​នៃ​គ្រោះថ្នាក់ គឺ​ល្បឿន ១០៩​លើក ស្លាប់​៦០​នាក់ ស្រវឹង ៩​លើក ស្លាប់​៤​នាក់ ប្រជែង ២៥​លើក ស្លាប់​១៤​នាក់ មិន​ប្រកាន់​ស្តាំ ៤០​លើក ស្លាប់​១៥​កាន់ មិន​គោរព​សិទ្ធិ​៤៤​លើ​ក​ស្លាប់​១៥​នាក់ បត់​គ្រោះថ្នាក់ ១៨​លើ​ក​ស្លាប់​៤​នាក់ កត្តា​យាន ១០​លើ​ក​ស្លាប់​១០​នាក់ ងងុយដេក​២​លើក​។ ចំណែក​រាជធានី​ខេត្ត​ដែល​គ្រោះថ្នាក់​និង​រងគ្រោះ​ច្រើន​ជាង​គេ គឺ​បន្ទាយមានជ័យ ១៤​លើក ស្លាប់​១៣​នាក់ របួស​៩​នាក់ ភ្នំពេញ ៣៨​លើក ស្លាប់​១២​នាក់ របួស​៤០​នាក់ និង​ខេត្ត​កំពង់​ចា​ចម ១៥​លើ​ក​ស្លាប់​១០​នាក់ របួស​១១​នាក់ រីឯ​ផ្លូវជាតិ​ដែល​គ្រោះថ្នាក់​ច្រើនជាងគេ​ផ្លូវជាតិ​លេខ​៦ ស្លាប់​២១​នាក់ ផ្លូវជាតិ​លេខ​៥ ស្លាប់​១៣​នាក់ និង​ផ្លូវជាតិ​លេខ​៤ ស្លាប់​១៤​នាក់ ។

យានយន្ត​ក្នុងករណី​គ្រោះថ្នាក់​នេះ គឺ​មាន​ម៉ូតូ ១០៨​គ្រឿង រថយន្ត​តូច ៨៩​គ្រឿង រថយន្ត​ធំ​៤៩​គ្រឿង ។ ក្នុង​ចំណោម​អ្នក​ស្លាប់​១២២​នាក់ មាន​ស្រី​២១​នាក់ គឺ​ស្លាប់​ដោយ​បើកបរ​ម៉ូតូ​៩៣​នាក់ រថយន្ត​តូច ស្លាប់​៤​នាក់ រថយន្ត​ធំ ស្លាប់​២​នាក់ ផ្សេងៗ​ស្លាប់​៩​នាក់ ថ្មើរជើង​ស្លាប់​១៤​នាក់ ។ មិន​ពាក់​មួកសុវត្ថិភាព ស្លាប់​៧១​នាក់ ក្នុង​អ្នកបើកបរ​ស្លាប់​៥៨​នាក់ និង​អ្នករួមដំណើរ​ស្លាប់​១៣​នាក់​។​

​យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៥​លើក​(​យប់​២​លើក​) បណ្តាលឲ្យ​ស្លាប់ ២​នាក់ របួសធ្ងន់ ៦​នាក់​(​ស្រី​២​នាក់​) របួសស្រាល ៣​នាក់ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១១​នាក់​(​យប់​៣​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៥​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៦​គ្រឿង រថយន្ត​តូច ២​គ្រឿង រថយន្ត​ធំ ២​គ្រឿង ។​

​របាយការណ៍​ខាងលើ​ឲ្យដឹង​បន្ត​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​២​នាក់​) និង​មិន​គោរព​សិទ្ធិ ២​លើក ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ២​លើក ផ្លូវ​ខេត្ត ១​លើក និង​ផ្លូវលំ ២​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក រថយន្ត​តូច ១​លើក រថយន្ត​ធំ ១​លើក ។​

​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​ព្រះសីហនុ ២​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្ត​កណ្តាល ១​លើក ស្លាប់​១​នាក់ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×