Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ឈប់​ការប្រើប្រាស់​វ៉ាក់សាំង Rabies Vaccine របស់​ប្រទេស​ចិន មាន​លក្ខណៈ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​

spot_img

​ភ្នំពេញ​ ៖ ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្តីជូនដំណឹង​ស្តីពី វ៉ាក់សាំង Rabies Vaccine មានការ​វេច​ខ្ចប់ B/ 5 Vials doses + 5 Vials Solvant ផលិត​ដោយ​រោងចក្រ​ឈ្មោះ Changchun Changsheng Life Sciences Ltd នៃ​ប្រទេស​ចិន មាន​លក្ខណៈ​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ ដែល​ច្បាប់​បានអនុញ្ញាត​។​

​ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា ផលិតផល​នេះ​ត្រូវបាន​នាំ​ចូល និង​ចែកចាយ​ក្នុងប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន K-MAN Co., Ltd​។ ដូចនេះ​គ្រប់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ដែល​មាន​វ៉ាក់សាំង​នេះ ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ជាបន្ទាន់ ហើយ​ត្រូវ​ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន ដើម្បី​ប្រគល់​ផលិតផល​នេះ​ទៅវិញ (​ក្រុមហ៊ុន​នឹង​ទូទាត់​សំណង​ជូន​វិញ​)​។​

ឱសថ​ការី ជូ យ៉ិន​ស៊ីម រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ថ្លែងថា ក្រសួង​សុខាភិបាល នឹង​មាន​វិធានការ​តឹងរ៉ឹង​តាម​ផ្លូវច្បាប់ ចំពោះ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ ឱសថ​ស្ថាន ឱសថស្ថាន​រង ទាំងឡាយនា​ដែល​នៅតែ​ការតាំង​លក់​វ៉ាក់សាំង​នេះ ។ គ្រប់​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត ត្រូវមាន​វិធានការ​ធ្វើការ​ណែនាំ​ដល់​គ្រប់​សាខា​គ្រឹះស្ថាន ក្នុងស្រុក ដែល​ធ្វើ​ប្រតិបត្តិការ​នាំចូល ឬ​ចែកចាយ​ឱសថ ត្រូវ​ប្រមូល​មក​វិញ នូវ​វ៉ាក់សាំង​នេះ​ពី​គ្រឹះស្ថាន​លក់​ឱសថ​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ គ្រប់​មន្ទីរពេទ្យ​រដ្ឋ ឯកជន គ្លីនិក បន្ទប់​ពិគ្រោះ​ជំងឺ បន្ទប់​ព្យាបាល​ជំងឺ និង​គ្រប់​សេវា​សុខាភិបាល ត្រូវ​បញ្ឈប់​ការប្រើប្រាស់​វ៉ាក់សាំង​ទាំងនេះ ៕ ​ដោយ​៖​កូឡាប​

spot_img
×