Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! បងប្អូន​ប្រុស​​​ថៃ​២នាក់ ​ដែល​​សម្លាប់​​​ស្រ្តី​​ជំនួញ​​ថៃ​ ហើយ​​គេច​​មក​​សម្ងំ​លាក់ខ្លួន​នៅ​កម្ពុជា ត្រូវបាន​ចាប់ខ្លួន​ហើយ​នៅក្នុង​ខេត្តកំពង់ស្ពឺ (វីដេអូ)

spot_img

​កាលពី​អំឡុង​ពាក់កណ្តាល​ខែសីហា កន្លងទៅនេះ សមត្ថកិច្ច​ថៃ​បានស្នើ​សុំ​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា តាម​ចាប់ខ្លួន​បងប្អូន​ប្រុស​ជនជាតិ​ថៃ​២​នាក់ ដែលមាន​ឈ្មោះថា Assaya Chaipha អាយុ ៣៣ ឆ្នាំ (​បង​) និង Anuwat Chaipha (​ប្អូន​) ក្នុងករណី​ចោទប្រកាន់​ក្នុង​អំពើ​ឃាតកម្ម​ទៅលើ​ស្ត្រី​អ្នកជំនួញ​ថៃ​រូប​ស្រស់​ម្នាក់​ឈ្មោះ Thitima Tangwibulphanit អាយុ ៣៩ ឆ្នាំ ហើយ​បាន​រត់គេចខ្លួន​មក​សម្ងំ​លាក់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ។​

​ទីបំផុត បងប្អូន​ប្រុស​ទាំងពីរ​ដែល​ត្រូវបាន​ចោទប្រកាន់​នេះ ត្រូវបាន​ចាប់ខ្លួន​នៅផ្ទះ​ជួល​ភូមិ​បឹង​ប្រស្រែ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ ក្រោម​ប្រតិបត្តិការ​របស់​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដែល​បាន​សហការ​ជាមួយ​ប៉ូលីស​អន្តរជាតិ (Interpool) របស់​ថៃ ។​ នេះយោងតាមសារព័ត៌មាន freshnewsasia ។

​នៅ​ល្ងាច​ថ្ងៃនោះ​ផងដែរ សមត្ថកិច្ច​កម្ពុជា ក៏បាន​ប្រគល់​ជនសង្ស័យ​ជនជាតិ​ថៃ​ទាំងពីរ​នេះ ទៅ​ឲ្យ​សមត្ថកិច្ច​ថៃ នាំយកទៅ​កាត់ទោស​ភ្លាមៗ​ផងដែរ តាមរយៈ​ឧទ្ធម្ភាគចក្រ​របស់​កម្ពុ​ជា ។​

​ក្នុង​ប្រតិបត្តិ​ការចាប់ខ្លួន​នេះ​ផងដែរ សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​ម៉ូតូ ២ គ្រឿង និង​ទ្រព្យសម្បត្តិ​នៅជាប់​ខ្លួន​របស់​ពួកគេ​មួយចំនួន​ដូចជា​៖ កាបូប​ម៉ាក Louis Vuitton, គ្រឿងអលង្ការ​, នាឡិកា​ប្រណីតៗ​, ATM និង​កាត​ប័ណ្ណឥណទាន​ដទៃទៀត ៕ ឧ​ត្ត​ម (khoasod)

spot_img
×