Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោះថ្នាក់​ចរាចរណ៍​នៅ​អាមេរិក ៖ រថយន្ត​ដឹកទំនិញ​បុក​ចំ​រថយន្ត​ដឹក​អ្នកដំណើរ ធ្វើឲ្យ​មនុស្ស​យ៉ាងតិច ៧​នាក់ ស្លាប់​នៅនឹងកន្លែង (​វីដេអូ​)

spot_img

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឲ្យ​រន្ធត់​មួយ បាន​កើតឡើង​រវាងរ​ថយ​ន្ត​សណ្តោង និង​រថយន្ត​ដឹក​អ្នកដំណើរ​ដឹក​មនុស្ស​ពេញ​មួយ​បើក​លើផ្លូវ​ហាយវ៉េ នា​រដ្ឋ New Mexico ធ្វើឲ្យ​មនុស្ស​យ៉ាងតិច ៧​នាក់​ស្លាប់ និង​ច្រើន​នាក់​ទៀត​រងរបួស ។​

​ករណី​នេះ​កើតឡើង​នៅ​ផ្លូវ​ហាយវ៉េ ៤០ រដ្ឋ New Mexico ជិត​ព្រំប្រទល់​រដ្ឋ Arizona ល្ងាច​ថ្ងៃ​ទី ៣០ ខែ​សីហា (​ម៉ោង​អាមេរិក​) ។​

​រថយន្ត​ដឹក​អ្នកដំណើរ ៤៩​នាក់ កំពុង​ឆ្ពោះទៅកាន់ Los Angeles រដ្ឋ California បាន​ប៉ះទង្គិច​នឹង​រថយន្ត​សណ្តោង ។​

​ករណី​នេះ​បណ្តាលឲ្យ​មនុស្ស ៧​នាក់ ស្លាប់​នៅនឹងកន្លែង និង​ច្រើន​នាក់​រងរបួស ។ ABC News ឲ្យដឹងថា មាន​អ្នករងរបួស​តិច​បំផុត ៤០​នាក់ បាន​ត្រូវ​ដឹក​ទៅកាន់​មន្ទីរពេទ្យ និង ៦​នាក់​ផ្សេង​ទៀត ត្រូវបាន​ព្យាបាល​នៅនឹងកន្លែង ។​

​រថយន្ត​ក្រុង​ត្រូវ​បុក​ខ្ទេច​ពាក់កណ្តាល​ជាង​

​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត ។ តាម​ប្រភព​នៅនឹងកន្លែង​នោះ រថយន្ត​សណ្តោង ហាក់ដូចជា​បាន​បែក​កង់ ហើយ​ស្ទុះ​មក​ចូល​ផ្លូវ​របស់​រថយន្ត​ដឹក​អ្នកដំណើរ បុក​ចំ​ពីមុខ​តែម្តង ។​

​រូបភាព​ថត​ពី​ទី​ខ្ពស់ បង្ហាញឲ្យឃើញបំ​ណែក​ខ្ទាត​ពាសពេញ ។​

​គ្រោះថ្នាក់​នេះ​បង្ខំ​ឲ្យ​ត្រូវ​បិទ​ផ្លូវ​ហាយវ៉េ ៨​ម៉ោង​។​

​អាជ្ញាធរ​សុវត្ថិភាព​គមនាគមន៍​ជាតិ (NTSB) ក៏​បាន​ចាត់​មន្ត្រី​មួយ​ក្រុម​មក​ស៊ើបអង្កេត​ផងដែរ ។​

​អត្តសញ្ញាណ​អ្នកស្លាប់​នឹង​ត្រូវបាន​ប្រកាស​បន្ទាប់​ពី​សាច់ញាតិ​របស់​គេ​ទទួលបាន​។​

​អ្នកដំណើរ​ដែល​រងរ​បួស​ត្រូវ​លូន​ចេញ​តាម​បង្អួច ដើម្បី​ចេញមកក្រៅ ។​

​ក្បាល​រថយន្ត​ទាំង​២ ត្រូវ​ខ្ទេចខ្ទី​គ្មាន​សល់ ។​

​ទី​កន្លែង​កើតហេតុ ៕ លី​សា​

spot_img
×