Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ពីមុនមក ដែល​ទើប​ដល់​អាយុ​១៨​ឆ្នាំ ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​

spot_img

​ភ្នំពេញ ​៖ លោក​ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បានបញ្ជាក់​ថា ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ ​ពីមុនមក ដែល​ទើប​ដល់​អាយុ​១៨​ឆ្នាំ គិត​ដល់​ថ្ងៃ​ផ្តល់​សុពលភាព​បញ្ជី​បោះឆ្នោត ប្រចាំឆ្នាំ ដែល​បាន​ផ្លាស់​លំនៅឋាន​ ​ឬ​ទី​សំណាក់​ចូល​ថ្មី​ត្រូវ​ទៅ​ជួប​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​បំពេញ​លក្ខខណ្ឌ​ចុះ​ឈ្មោះ​បោះឆ្នោត ។​

​បញ្ជី​បោះឆ្នោត​សម្រាប់​ការិយាល័យ​បោះឆ្នោត​នីមួយៗ ត្រូវ​កត់ត្រា​ចូល​ក្នុង​សៀវភៅបញ្ជី​មួយ ឬ​ប្រព័ន្ធ​ទិន្នន័យ​ ​ហើយ​រក្សា​ទុក​ជា​អចិន្ត្រៃយ៍ នៅ​សាលាឃុំ សង្កាត់ នៅ​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត និង​នៅ គ​.​ជ​.​ប​ ​ស្រប​តាម​បទបញ្ជា និង​នីតិវិធី​ដែល​កំណត់​ដោយ​គ​.​ជ​.​ប​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ត្រូវ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ កាលពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨ លោក​ទេព នីថា​ ​បាន​ថ្លែងថា គ​.​ជ​.​ប មាន​ភារកិច្ច​ជ្រើសរើស និង​តែងតាំង មន្ត្រី​ឲ្យ​បម្រើ​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ចុះឈ្មោះ​បោះឆ្នោត​ស្របតាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​។ យោង​តាម​ច្បាប់ ស្តីពី​ការរៀបចំ​ ​និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ច្បាប់ ស្តីពី​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​ ​តម្រូវឲ្យគ​.​ជ​.​ប ធ្វើការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ​ឈ្មោះ​បោះឆ្នោត ជា​រៀងរាល់ឆ្នាំ ទោះបីជា​ឆ្នាំ​មិន​មាន​ការបោះឆ្នោត​​ជា​សកល​ក៏ដោយ​។​

​លោក​ទេព នីថា បាន​បន្តថា ការត្រៀម​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ ​គ​.​ជ​.​ប មិនទាន់​មាន​ការផ្សព្វផ្សាយ​បាន​ទូលំទូលាយ នៅឡើយ​ទេ​។ គ​.​ជ​.​ប​ ​មានការ​មមាញឹក​ខ្លាំង​ជាមួយនឹង​ការប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ​និង​ការប្តូរ​ទីតាំង​មក​អគារ​ថ្មី​។ លោក​សង្ឃឹមថា បរិយាកាស​ទូទៅ​នៃ​សង្គម សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​ ​នឹង​ជួយ​សម្រួល​ដល់​ការងារ ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ ប្រព្រឹត្តទៅ​បាន​ល្អប្រសើរ​ ៕ ​ដោយ ​៖​ កូឡាប​

  

spot_img
×