Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ហ្វីលីពីន​រង​ការ​ជេរប្រទេច​ព្រោះតែ​«​មាត់​គ្មាន​គម្រប​»

spot_img

បណ្ដា​អង្គការ​សិទ្ធិនារី​បាន​ស្ដីបន្ទោស​ប្រធានាធិបតី​ហ្វី​ពី​ន Rodrigo Duterte បន្ទាប់ពី​លោក​បាន​និយាយ​លេង​​សើច​ថា គ្រោះថ្នាក់​បណ្ដាលមកពី​ការចាប់រំលោភ​ប្រាកដជា​ពិបាក​ចៀសផុត​ប្រសិនបើ​នៅមាន​ស្រី​ស្អាត​ច្រើន​ម្ល៉េះ​នេះ​។​

ប្រធានាធិបតី​ហ្វី​ពី​ន​Rodrigo Duterte ពេល​ថ្លែង​សុន្ទរកថា​នៅ​យប់​ថ្ងៃទី​៣០​សីហា នៅ​ទីក្រុង​Mandaue

​​លោក​Duterte បាន​រិះគន់​ចំពោះ​អ្នក​ដែលមាន​ទស្សនៈ​ទិតៀន​គាត់ ហើយ​អះអាងថា លោក​បាន​ទប់ស្កាត់​មិន​ឱ្យមាន​បទល្មើស និង​ឧក្រិដ្ឋកម្ម​នាទី​ក្រុង​Davao ក្នុងអំឡុង​ពេលដែល​លោក​ជា​ចៅហ្វាយក្រុង​នៅ​ទីនោះ​។​

​ស្រាប់តែ​ប្រធានាធិបតី​រូបនេះ​ពោលថា​៖​ពួកគេ​និយាយថា «​មានការ​ចាប់រំលោភ​ច្រើន​ហួសហេតុ​នៅ Davao ។​ប្រសិនបើ​ពេលណា​នៅមាន​ស្រី​ស្អាត​ច្រើន​បែបនេះ គឺ​ពេលនោះ​នឹង​នៅតែមាន​ករណី​ចាប់រំលោភ​ច្រើន​ដដែល​ហ្នឹង​។​

​មួយថ្ងៃ​បន្ទាប់មក គឺ​នៅ​ថ្ងៃទី​៣១​សីហា បណ្ដា​អង្គការ​សិទ្ធិនារី​បានធ្វើការ​ប្រឆាំង​យ៉ាងខ្លាំង​ក្លា​ទៅនឹង​សម្ដី​ខាងលើ​របស់ លោក​Duterte ។​ពួកគេ​លើកឡើងថា ៖​គួរណា​ស់លោក​Duterte គប្បី​បង្ហាញ​អំពី​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​យ៉ាង​ម៉ឺងម៉ាត់ ប៉ុន្ដែ​លោក​បែរជា​ឆ្កៀល​ចំ​ដំបៅ​ផ្លូវចិត្ត​របស់​ជនរងគ្រោះ​ដែល​ត្រូវគេ​ចាប់រំលោភ​។​

​ពួកគេ​នូវបាន​ចោទប្រកាន់​លោក​Duterte ជា​អ្នកមាន​ទស្សនៈ​ប្រឆាំងនឹង​ស្ដ្រី ហើយ​សង្កត់ធ្ងន់ថា ការចាប់រំលោភ​ពុំមាន​ទំនាក់ទំនង​អ្វី​ជាមួយនឹង​រូបភាព​ខាងក្រៅ​ឡើយ ខណៈពេលដែល​សម្ដី​រប​ស់​ប្រធានាធិបតី​រូបនេះ​បែរជា​បំពាន ហើយ​ទម្លាក់កំហុស​លើ​ជនរងគ្រោះ​ទៅវិញ​៕
​សូ​យ​ន​

spot_img
×