Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោកជំទាវ​ម៉ែន សំអន ដឹកនាំ​ក្រុម​ការងារ​បន្ត​ចុះ​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​ទាំង​បី​នៅ​ស្រុក​រំដួល​ក្រោយ​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​

spot_img

​ស្វាយរៀង​ ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ CPP ចុះ​ជួយ​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​ថ្ងៃទី​១ ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​ក្រុមការងារ​បន្ត​ចុះ​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​ទាំង​បី​ប្រភេទ​រួមមាន នគរបាល កង​រា​ជាវុ​ធ​ហត្ថ យោធា​ស្រុក​រំដួល ខេត្ត​ស្វាយរៀង ដែល​បាន​ខិតខំ​ការពារ​សន្តិសុខ បាន​យ៉ាង​ល្អ​ក្នុង​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ក៏ដូចជា​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​នៅ​មូលដ្ឋាន​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ហ៊ុន​សែន​និង​សម្តេចគ​តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជូន​ដល់​កងកម្លាំង​ទូទាំង​ស្រុក​រំដួល​ផងដែរ​។​និង​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ ដល់​កង​កម្លាំង​​ទាំង​បី​ប្រភេទ ដែល​បាន​ខិតខំ​យក​អស់ កម្លាំងកាយ​ចិត្ត​ក្នុង​ការបំពេញ​ភារកិច្ច​បាន​យ៉ាង​ល្អ​ក្នុង​មូលដ្ឋាន​ក៏ដូចជា​កិច្ចដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​អាណ​តិ្ត​ទី​៦ ដែល​ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ដ៏​ច្រើន​លើសលប់​ក្នុង អា​ណ្តិ​ទី​៦​នេះ​រហូត​១២៥​អាសនៈ​។​

​លោកជំទាវ​ក៏បាន​លើកឡើង​អំពី​គំរូ​វីរៈភាព​ដ៏​អង់អាច​ក្លាហាន​របស់​សម្ត​ច​តេ​ហ៊ុនសែន​ក្នុង​បេសកម្ម​ជូន​ជាតិ​មាតុភូមិ​ដែល​បាន​ប្រែ​ក្លាយ​ប្រទេស​ពី​បាតដៃ​ទទេរ​អោយមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ជា​ពិសេស​បាន​នាំ​មក​សុខ​សន្តិភាព​ដ៏​ត្រចះត្រចង់​ជូន​ប្រទេស​ជាតិ​បាន​បង្រួបបង្រួម​ជាតិ​តែមួយ ខ្មែរ​តែ​មួយ​។​លោកជំទាវ​បានបញ្ជាក់​ថា​នៅ​អណ្ណត្តិ​ទី​៦​នេះ​រាជរដ្ឋាភិបាល​និង​បន្តក​ការងារ​អភិវឌ្ឍ​ប្រទេស​អោយ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ទៀត​និង​បង្កើត​រោងចក្រ​សហគ្រាស​ជាច្រើន​ទៀត​នៅ​ខេត្ត​ស្វាយរៀង​ដើម្បី​អោយ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​កាត់បន្ថយ​ភាពក្រីក្រ​បង្កើន​ជីវភាព​បាន​មួយកំរិត​បន្ថែមទៀត​។​

​លោកជំទាវ​បាន​មានប្រសាសន៍​ដោយ​សង្កត់ធ្ងន់ថា ៖ ដោយសារ​ប្រជាពលរដ្ឋ​នៅតែ​ជឿជាក់​នៅ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ហ៊ុន​សែន​បាន​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ដ៏​ច្រើន​លើសលប់​និង​សូម​សំណូមពរ​ឲ្យកម្លាំង​ទាំងអស់​ត្រូវ​យ​ក​ចិត្តទុកដាក់ថែ​រក្សា​សុខ​សន្តិភាព ស្ថេរភាព​នយោបាយ​ក្នុង​ការរក្សា​សណ្តាប់ធ្នាប់ សន្តិសុខ​សង្គម នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ហើយ​ក៏​ត្រូវ​ទប់ស្កាត់​ឲ្យបាន​នូវ​បងតូច បងធំ និង​ទប់ស្កាត់​នូវ​ការ​ចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន ដើម្បី​សេចក្តី​សុខ​នៅក្នុង​មូលដ្ឋាន​ក្នុងនោះ​ត្រូវ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ឱ្យ​ទទួលបាន​ជោគជ័យ​៕​ ដោយ ៖ វ៉ៃកូ​

spot_img
×