Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​អ្នកជិះ​ម៉ូតូ​ក្នុង​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថយ​ន្ត​បុក​ម៉ូតូ​

spot_img

​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​បុក​ម៉ូតូ​នៅ​ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ កាលពី​យប់​ថ្ងៃ​ទី​៣១ សីហា បណ្តាល​ឱ្យ​បុរស​ម្នាក់ស្លាប់ ហើយ​អ្នកបើករថយន្ត​បង្ក​បាន​រត់គេចខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត នៅ​កន្លែងកើតហេតុ​។​

​នគរបាល​ខេត្ត​ក្រចេះ បានឱ្យដឹងថា បុរស​ជា​អ្នកជិះ​ម៉ូតូ​ម្នាក់​ឈ្មោះ អាន វ៉ាន់​ថន អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ម្រ៊ើ​ម ឃុំ​ដារ ស្រុក​ចិត្រ​បុរី ត្រូវបាន​ស្លាប់​នៅ​និង​កន្លែង បន្ទាប់ពី​ជនរងគ្រោះ​បាន​ជួប ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បាន​រត់គេចខ្លួន បន្សល់​ទុក​តែ​រថយន្ត​សាំ​យ៉ុង​១​គ្រឿង ស្លាក​លេខ​ក្រចេះ 2A 3031 ហើយ​ក៏​ត្រូវ​បាន​នគរ​បាល​ក្រុង​ក្រចេះ នាំមក​រក្សាទុក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕ ​ដោយ​៖​កូឡាប​

spot_img
×