Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​ផ្ទុះ​កំហឹង នឹង​ទង្វើ​គ្មាន​បេះដូង​របស់​កម្មករ​នេសាទ​នេះ យក​អណ្តើក​សមុទ្រ​ចាប់បាន​ជិះ​ធ្វើបាប​​ឥត​ក្តី​អាសូរ (​វីដេអូ​)

spot_img

​អ្នកនេសាទ​ម្នាក់​ដែល​ត្រូវបាន​ជឿថា​មកពី​ប្រទេស​ចិន បាន​កំពុង​បង្ក​រលក​កំហឹង​យ៉ាងខ្លាំង​ក្លា នៅលើ​អ៊ី​ន​ធើរ​ណែ​ត បន្ទាប់ពី​វីដេអូ​មួយ​ បង្ហាញ​សកម្មភាព​គាត់​ជិះ​លើ​ខ្នង​អ​ណ្តែ​ក​សមុទ្រ ត្រូវបាន​បង្ហោះ​ឡើង​បណ្តាញ​សង្គម ។​

​វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​នៅលើ Instagram ដោយ​អ្នកប្រើប្រាស់​ដាក់ឈ្មោះថា nakaweproject ត្រូវបាន​ជឿថា បាន​ថត​នៅ​កន្លែង​ណាមួយ​នៅក្នុង​សមុទ្រ​នៃ​ប្រទេស​ចិន​, នេះ​បើ​យោងតាម Daily Mail ។

​វីដេអូ​នេះ​បានបង្ហាញ​បុរស​មិន​ស្គាល់ឈ្មោះ​នេះ អង្គុយ​លើ​អ​ណ្តែ​ក​សមុទ្រ​១​ក្បាល ហើយ​សម្លេង​ពី​កម្មករ​រួមការ​ងារ​បាន​ស្រែក​អបអរ ខណៈ​គាត់​ចាប់ផ្តើម​ធ្វើបាប​សត្វ​ដ៏​គួរ​ឲ្យ​អាសូរ​នេះ ។​

​អ្នកលេង​អ៊ី​ន​ធើរ​ណែ​តម្នាក់ បានខ​មិន​ទៅនឹង​វីដេអូ​នៅក្នុង Instagram ថា​៖ «​នេះ​ជា​ខណៈពេលដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ភ្នែក​មើល​ខ្លាំងណាស់ ។ ហេតុអ្វី​បានជា​មនុស្ស​ឃោរឃៅ​យ៉ាងនេះ​?» ។​

​អ្នកលេង​ម្នាក់ទៀត និយាយថា​៖ «​មនុស្ស​មួយចំនួន មិន​សម​នឹង​រស់​នៅលើ​ភពផែនដី​នេះ​ទេ ។ ជាក់ស្តែង បុរស​នេះ​ជាដើម ពិតជា​គ្មាន​សតិ ឬ បេះដូង ចំពោះ​អណ្តើក​តូច​ដ៏​កំសត់​នេះ​សោះឡើយ គាត់​ពិតជា​មនុស្ស​ឡប់​មែន​!» ៕ ចន្ទី (nextshark)

spot_img
×