Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របៀប​ដោះស្រាយ​គ្រោះថ្នាក់​ចរាចរណ៍​ពុំ​ធ្លាប់មាន​លើ​ពិភពលោក​៖«​ប៉ាវ​ស៊ី​ង​ស៊ុំ​» (វីដេអូ)

spot_img

ហេតុការណ៍​នេះ​កើត​នា​ថ្ងៃទី​២៨ ខែសីហា នាទី​ក្រុង​ចេង​ឌូ ខេត្ត​ស៊ឺ​ជាំ​ង ប្រទេស​ចិន រវាង​រថយន្ដ​ម៉ាក Mercedez-Benz និង​រថយន្ដ​តាក់ស៊ី​មួយគ្រឿង​។​អ្នកបើកបរ​រថយន្ត​ទាំងពីរ​បាន​ចុះ​មកលើ​ចិញ្ចើមថ្នល់ រួច​ប្រកែក​គ្នា​ដណ្ដើមយក​ត្រូវ​រៀងៗ​ខ្លួន​។ ឈ្លោះប្រកែក​គ្នា​អស់​មួយសន្ទុះ​ធំ អ្នក​ទាំងពីរ​ចង់​ប្រើ​កម្លាំងបាយ​ដោះស្រាយ ប៉ុន្ដែ​មិនដឹង​យល់​យ៉ាងម៉េច ចុងក្រោយ​ពួកគេ​នៅតែ​ប្រើ​ដៃ​ដើម្បី​រក​ខុសត្រូវ ខុស​ត្រង់​គាត់​ប្រើ​ដៃ​ដើម្បី​ប៉ាវ​ស៊ី​ង​ស៊ុំ ដើម្បី​រក​ខុស​និង​រក​ត្រូវ ហើយ​អ្នក​ខុស​នឹងត្រូវ​សង​ការខូចខាត​ដល់​អ្ន​ក​ត្រូវ​។​

បុរស​ទាំងពីរ​ប្រើ​ដៃ​«​ប៉ាវ​ស៊ី​ង​ស៊ុំ​ដើម្បី​ដោះស្រាយ​ជម្លោះ​»

​ក្រោយពេល​ឃ្លី​ប​នេះ​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម វាទ​ទួល​បានការ​ស្ងើចសរសើរ​ថា​នេះ​ពិតជា​ដំណោះស្រាយ​សាមញ្ញ និង​គួរឱ្យ​ស្រឡាញ់​។​ពួកគេ​ពុំ​ត្រូវការ​ប៉ូលិស​សោះឡើយ​។​

​ចុងក្រោយ​អ្នកបើកបរ​រថយន្ដ​ម៉ាក Mercedez-Benz បាន​ប៉ាវ​ចាញ់​អ្នកបើក​តាក់ស៊ី ហេតុនេះ​គាត់​បាន​ដក​ប្រាក់​៧០០​យាន់​(​ជិត​១០០​ដុល្លារ​)​សង​ទៅ​អ្នកបើកបរ​ឡាន​តាក់ស៊ី​។​

​ចុះ​ប្រិយមិត្ត​វិញ​យល់​យ៉ាងណា​វិញ​៕​លីសា

spot_img
×