Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ ស្ថាបនា បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ សេវា Sathapana Mobile ថ្មី​របស់​ខ្លួន​

spot_img

​រាជធានី​ភ្នំពេញ ៖ ធនាគារ ស្ថាបនា ប្រកាស​បើក​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​សេវា Sathapana Mobile ​ថ្មី​របស់​ខ្លួន​ដែល​ជា​កម្មវិធី​ធ្វើ​ប្រតិបត្តិកា​រធនាគារ​តាម​ទូរស័ព្ទ​ដៃ​។ Sathapana Mobile ​គឺជា​ផ្នែក​មួយ​នៃ​ការរីកចម្រើន​លើ​ប្រតិបត្តិកា​រធនាគារ​តាម​ប្រព័ន្ធ​ឌីជីថល​របស់​ធនាគារ ស្ថាបនា​។ ដែល​ប្រារព្ធ​ឡើង​នៅ​ព្រឹក ថ្ងៃ​សៅរ៍​ ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ នៅ​ជាន់​ផ្ទាល់​ដី ផ្នែក​ខាងត្បូង​។​

​ឥឡូវនេះ លោកអ្នក​អាច​ទាញ​យក​កម្មវិធី Sathapana Mobile ពី App Store និង Google Play ​ដើម្បី​ទទួលបាន​ការធ្វើ​ប្រតិបត្តិកា​រធនាគារ តាម​ទូរស័ព្ទ​ដៃ​ប្រកបដោយ​សុវត្ថិភាព ឆាប់រហ័ស និង​ភាពងាយស្រួល​ ​ព្រមទាំង​មាន​មុខងារ​ជាច្រើន មានដូចជា ពិនិត្យមើល​សមតុល្យ​គណនី ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ បើក​គណនី​ប្រាក់​បញ្ញើ​មាន​កាលកំណត់​​ផ្ទេរប្រាក់ ទូទាត់​វិកយបត្រ បញ្ចូល​ទឹកប្រាក់​ទៅកាន់​លេខ​ទូរស័ព្ទ និង​មាន​មុខងារ​ពិសេសៗ​ជាច្រើន​ទៀត​ ​ដែល​លោកអ្នក​អាច​ធ្វើ​ប្រតិបត្តិការ បាន​គ្រប់ពេលវេលា និង​គ្រប់​ទី​កន្លែង​នៅលើ​ពិភពលោក​។​

​លោក Norihiko KATO ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ស្ថាបនា បាន​មានប្រសាសន៍ថា “​យើង​មាន​​មោទនភាព​ក្នុង​ការប្រកាស បើក​ដំណើរការ​ប្រើប្រាស់ កម្មវិធី​សម្រាប់​ធ្វើ​ប្រតិបត្តិការ ធនាគារ​តាម​ទូរស័ព្ទដៃ​នេះ ដែល​នឹង​ផ្តល់ជូន​​អតិថិជន​របស់​យើង នូវបទ ពិសោធន៍​ថ្មី ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ និង​ទទួលបាន​ការប្រើប្រាស់​សេវា​ធនាគារ ដែល​មាន​គុណ​តម្លៃ​ ​និង​ភាព​រីករាយ​បន្ថែម ទៀត។​”

​លោក Norihiko KATO បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា “Sathapana Mobile គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​​របស់​ធនាគារ​នៅ​ឆ្នាំនេះ ដែល​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង ដើម្បី​បំពេញ​នូវ​តម្រូវការ​ហិរញ្ញវត្ថុ​ទំនើប​របស់​អតិថិជន​។ Sathapana Mobile ក៏​នឹង​ជួយ​ជំរុញ​បន្ថែមទៀត ដល់​ការរីកចម្រើន នៃ​ការធ្វើ​ប្រតិបត្តិកា​រធនាគារ តាម​ទូរស័ព្ទ​ដៃ​នៅ​កម្ពុជា​ផងដែរ​។​”

លក្ខណៈពិសេសៗ​របស់ Sathapana Mobile រួមមាន​៖

១.ពិនិត្យមើល​សមតុល្យ និង​ប្រតិបត្តិការ​គណនី ​៖ ​របាយការណ៍​សង្ខេប​អំពី​គណនី ពិនិត្យ​និង​ទាញ​យក​ប្រតិបត្តិការ​ក្នុងកំឡុងពេល ១៨០ ថ្ងៃ​ចុង​ក្រោយ​ពី​គណនី​សន្សំ ឬ​​គណនី​ចរន្ត​របស់​លោក​អ្នក​។

២.បើក​គណនី​មាន​កាលកំណត់ ៖ បង្កើត និង​គ្រប់គ្រង​គណនី​មាន​កាលកំណត់​។

៣.​ផ្ទេរប្រាក់ ៖ ​ធ្វើ​ការផ្ទេរ​ប្រាក់​នៅ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក ផ្ទេរ​ប្រាក់​រវាង​គណនី​ផ្ទាល់ខ្លួន ផ្ទេរ​ប្រាក់​ទៅ​គណនី​ផ្សេងទៀត ឬ​​ផ្ទេរ​ប្រាក់​ទៅ​គណនី​ក្នុង​សមាជិក Fast ផ្ទេរ​ប្រាក់​ទៅ​កាន់​ដៃគូរ ផ្តល់​សេវាកម្ម​ទូទាត់ (PSP)​។

៤.ធ្វើ​ប្រតិបត្តិកា​រលើ​ប័ណ្ណឥណទាន ៖ ​ពិនិត្យមើល​សមតុល្យ និង​ប្រតិ​ប​តិ្ត​ការ​ប័ណ្ណឥណទាន ទូទាត់​វិក្កយបត្រ​ប័ណ្ណឥណទាន ឬ បង្ខាំង​ប័ណ្ណ​របស់​លោក​អ្នក​។​

៥.ការទូទាត់​វិក្កយបត្រ ៖ ការទូទាត់​វិក្កយបត្រ​ទៅ​ក្រុមហ៊ុន​ដែលជា​ដៃគូរ​សហកា​រណ៍​។ ៦)​បញ្ចូល​កាត​ទូរស័ព្ទ ៖ ​បញ្ចូល​ទឹកប្រាក់​ភ្លាមៗ​ទៅកាន់​លេខ​ទូរស័ព្ទ​របស់​លោក​អ្នក​។

៧.​ប្រើ​ស្នាម​ម្រាមដៃ​សម្រាប់​ចូល​ប្រើប្រាស់ ៖ ​ប្រើ​ស្នាម​ម្រាមដៃ​ដើម្បី​ចូល​ប្រើប្រាស់ Sathapana Mobile នៅ​លើ​កម្ម​វី​ធី iOS ឬ Android បាន​យ៉ាង​ឆាប់រហ័ស​។​

​សូមបញ្ជាក់​ថា ធនាគារ ស្ថាបនា គឺជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​​ទ្រព្យសកម្ម​សរុប​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​។ ធនាគារ ស្ថាបនា មាន​បណ្តាញ​សាខា​ធំ​ជាង​គេ​លំដាប់​ទី​ពីរ​ នៅក្នុង​ប្រទេស​ដែល​មាន​បណ្តាញ​សាខា​ចំនួន ១៦៩ និង​បុគ្គលិក​បម្រើ​ការងារ​ជាង​៤០០០​នាក់​។ ធនាគារ​ផ្តល់ជូន​នូវ​ផលិតផល​ ​និង​សេវាកម្ម​ធនាគារ​ពេញលេញ​មាន​ដូចជា ផលិតផល​ប្រាក់កម្ចី ប្រាក់​បញ្ញើ សេវា Sathapana Mobile សេវា iBanking ​សេវា​ផ្ទេរប្រាក់​ក្នុងប្រទេស​និង​ក្រៅប្រទេស សេវា​ធានា និង​សេវា​ទូទាត់​ការនាំចេញ​និង​នាំចូល និង​មាន​សេវា​ធនាគារ​ជាច្រើន​ផ្សេងទៀត​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​យើងខ្ញុំ www.sathapana.com.kh ៕ ដោយ ​៖ ​កូឡាប​

   

spot_img
×