Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រទះ​ឃើញ​កម្មរ​រោងចក្រ​ម្នាក់​ដេក​ស្លាប់​នៅ​បន្ទប់​ជួល ក្នុង​សង្កាត់​កន្ទោក​

spot_img

​ភ្នំពេញ​ ៖ ប្រទះ​ឃើញ​កម្មរ​រោងចក្រ​ម្នាក់​ដេក​ស្លាប់​នៅ​បន្ទប់​ជួល កាលពី​ល្ងាច ថ្ងៃទី​៣១​ខែ​សីហា​ឆ្នាំ​២០១៨​នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ​ឈ្មោះ​ទួន ណារិន (​ហៅ​ជូរ​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ រោងចក្រ វេន​យប់ មាន​ស្រុកកំណើត​នៅ​ភូមិ ប្រមូល ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ​។​

​យោង​តាម​ប្រពន្ធ​ជនរងគ្រោះ​ជា​កម្ម​ការ​នី រោងចក្រ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ សូរ​ជ័យ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។​

​ប្រពន្ធ​ជនរងគ្រោះ​បាន​និយាយថា​នៅ​មុនពេល​កើតហេតុ​នៅវេលា​ម៉ោង ៧ ព្រឹក​គាត់​បាន​ទៅ​ធ្វើការ​ដោយ​ប្ដី​គាត់​បាន​ចូល​សម្រាក​នៅក្នុង​បន្ទប់​ជួល​ខាងលើ​នោះ ហើយ​នៅពេល​គាត់​មក​ពី​ធ្វើការ​វិញ នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​ស្រាប់តែ​ឃើញ​ទ្វារ បន្ទប់​ចាក់សោ​ខាងក្នុង​ហើយ​គាត់​ក៏​មាន​ការសង្ស័យ​បាន​អើត​មើល​តាម​បង្អួច ស្រាប់តែ​ឃើញ​ប្តី​របស់​ខ្លួន​ដេក​ស្តូក​នៅក្នុង​បន្ទប់​ហើយ​គាត់​ស្រែក ហៅ​ពី​ខាងក្រៅ​ដោយ​មិន​ឃើញ​ប្ដី​ងើប​នោះឡើយ​។​បន្ទាប់​មក​គាត់​មាន​ការសង្ស័យ​បាន​ហៅ​ប្រជាពលរដ្ឋ​នៅ​ជិត​បន្ទប់​ជួល​ខាងលើ​ឱ្យជួយ​មក​ធាក់​ទ្វារ​បន្ទប់​ដើម្បី​ចូល​មើល​ប្តី​របស់​គាត់​។​

ប្រពន្ធ​បាន​បន្តទៀតថា ខ​ណៈពេល​នោះ​គាត់​បាន​ហៅ​អ្នកជិតខាង​ឲ្យមក​ជួយ​ធាក់​ទ្វារ​បន្ទប់​ជួល​របស់​គាត់ ដើម្បី​ជួយ​មើល​ប្ដី​របស់​គាត់​នោះ​ស្រាប់តែ​ឃើញ​ប្ដី​របស់​គាត់​បាន​ដេក​ស្លាប់​បាត់​ទៅ​ហើយ ហើយ​បន្ទាប់​មក​ដោយ​ឃើញ​ជនរងគ្រោះ​ជា​ប្តី​ពាក់​កា​សនឹង​ត្រចៀក​ហើយ​ទូរស័ព្ទ​មិនមាន​បើក​នោះ​ទេ​។​

​ក្រោយពេល​កើតហេតុ​ក្រុមគ្រួសារ​ខាង​លើ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ឲ្យមក​ជួយ​អន្តរាគមន៍​ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក​បាន​មក​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ផងដែរ​។​ក្រោយមក​បាន​ទាក់ទង​ទៅ​ជំនាញ​ចក្ខុ​របស់​ក្រុង​ដើម្បី ធ្វើកោសល្យ​វិច្ច័យ ករណី​ស្លាប់​ខាង​លើ ហើយ​ជំនាញ​ខាងលើ​បាន​អះអាង​ថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង​ ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×